(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧៩៩គ្រឿង រកឃើញល្មើសច្បាប់៨៥គ្រឿង (ម៉ូតូ៦០ភាគរយ) អប់រំ៦១គ្រឿង និងផាកពិន័យ២៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១២ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៨៨គ្រឿង អប់រំ១២គ្រឿង និងផាកពិន័យចំនួន២១គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែកក្កដានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៣,០១៩គ្រឿង រកឃើញយានយន្តល្មើស១,៧១៧(ម៉ូតូ៦០ភាគរយ) ក្នុងនោះអប់រំ៨៨៥គ្រឿង និងផាកពិន័យ៨៣២គ្រឿង៕