សមាគមនារីខណ្ឌមានជ័យ ផ្តល់អំណោយសប្បុរសធម៌ ដល់ជនចាស់ជរា និងអ្នកមានជំងឺប្រចាំកាយចំនួន០៤នាក់ ក្នុងខណ្ឌមានជ័យ
12-07-2018 18:02
(ភ្នំពេញ)៖ លោកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ជាអនុប្រធានសមាគមនេះ បានផ្តល់អំណោយសប្បុរសធម៌ ដល់ជនចាស់ជរា និងស្ត្រីមានជំងឺប្រចាំកាយចំនួន០៤នាក់ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។
លោកស្រី ទាវ ធីតា និងលោកស្រី ចន គន្ធា បានអញ្ជើញចុះទៅដល់ផ្ទះស្រ្តីចាស់ជរា និងអ្នកមានជំងឺប្រចាំកាយផ្ទាល់តែម្តង ក្នុងនោះលោកស្រី បានផ្តល់ជូន ថវិកាផ្ទាល់ខ្លួនជូន ដល់ស្រ្តីចាស់ជរា និងអ្នកមានជំងឺប្រចាំកាយ ក្នុងម្នាក់ទទួលបានថវិកា២០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
ជនចាស់ជរា និងអ្នកមានជំងឺប្រចាំកាយចំនួន០៤នាក់ រួមមាន៖
១៖ លោកស្រី អ៊ិន រ៉េត អាយុ៦១ឆ្នាំ មានជំងឺបរចាំកាយ ក្រោយគ្រោះថ្នាក់ចរាចរណ៍ និងមានតួនាទី ជាចៅសង្កាត់រងស្ទឹងមានជ័យ៣ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
២៖ លោកតា ឌី សុផុន អាយុ៨០ឆ្នាំ និង ភរិយា អាយុ ៥៤ឆ្នាំ (មានជំងឺថ្លើម) រស់នៅក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៣៖ លោកតា តាំង បូរ អាយុ៦៥ឆ្នាំ រស់នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញផ្តល់អំណោយ សប្បុរសធម៌នេះផងដែរ លោកស្រីទាំងពីររូប ក៏បានលើកទឹកចិត្តដល់ លោកយាយចាស់ជរា និងអ្នកមានជំងឺប្រចាំកាយ ឲ្យខំតស៊ូក្នុងជីវិត និងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីមើលការរីកចម្រើន របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា៕