(ភ្នំពេញ)៖ បច្ចុប្បន្ននេះ លំនៅដ្ឋាននៅតាមទីក្រុង និងទីប្រជុំជន កំពុងមានការរីកចម្រើនយ៉ាងខ្លាំង ខណៈពេលដែលលំនៅដ្ឋាន នៅតាមទីជនបទនៅមានកម្រិតនៅឡើយ។ អាចមានលំនៅដ្ឋាន ប្រកបដោយផាសុខភាព ជាមួយនឹងការចំណាយតិច លើការសាងសង់ គឺក្តីប្រាថ្នាចង់បាន របស់ប្រជាជនទូទៅ មិនថានៅទីក្រុង ឬក៏ជនបទនោះទេ។
ជាក់ស្ដែងដូចជា លោកពូ មួង សម្បត្តិ (ម្ចាស់ផ្ទះមេគង្គ) មុខរបរជាកសិករ នៅខេត្តតាកែវ ជាដើម បានសំរេចចិត្តជ្រើសយកផ្ទះមេគង្គធ្វើលំនៅដ្ឋានថ្មីរបស់គាត់ ដោយមិនមានការរុញរា ក្រោយពីលោកពូទទួលបានព័ត៌មាន និងគុណភាពច្បាស់លាស់ អំពីផ្ទះមេគង្គ ហើយគាត់សប្បាយចិត្ត និងការសម្រេចជ្រើសរើសរបស់គាត់ ដែលផ្ទះមេគង្គបានឲ្យជីវិតរស់នៅរបស់គាត់ មានភាពប្រសើរជាងមុន។
នេះគឺជាគោលដៅមួយដ៏សំខាន់ របស់ផ្ទះមេគង្គ ក្នុងការរួមចំណែកអភិវឌ្ឍលំនៅដ្ឋាន សម្រាប់ប្រជាជននៅតាមទីជនបទ ឲ្យមានភាពប្រសើរឡើង។ សូមថ្លែងអំណរគុណដល់លោកពូ មួង សម្បតិ្ត និងបងប្អូនទាំងអស់ ដែលបានគាំទ្រដល់ផ្ទះមេគង្គ ក្នុងការសម្រេចឲ្យបាននូវការរស់នៅប្រសើរឡើង សម្រាប់ប្រជាជនកម្ពុជានៅតាមជនបទ៕