(ភ្នំពេញ)៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ចូលរួមរំលែកទុក្ខជាមួយប្រជាពលរដ្ឋជប៉ុន តាមរយៈក្រុមហ៊ុនដៃគូជប៉ុន ក្នុងគ្រាដែលប្រជាពលរដ្ឋជប៉ុន កំពុងទទួលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិព្យុះភ្លៀង។
ក្នុងលិខិតចូលរួមរំលែកទុក្ខរបស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្ញើជូនបណ្តាក្រុមហ៊ុនជប៉ុនជាដៃគូបានលើកឡើងថា៖ យើងខ្ញុំសូមចូលរួម និងបង្ហាញពីក្តីសោកស្តាយ ចំពោះសោកនាដកម្មដ៏រន្ធត់ដែលកំពុងកើតឡើងនៅប្រទេសជប៉ុន បណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងនៅទីក្រុង Kurashiki នៅជិត Okayama នៃប្រទេសជប៉ុន។ ព្រឹត្តិការណ៍បែបនេះវាពិតជាពិបាកទទួលយក និងផ្ដល់នូវការលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៃប្រទេសជប៉ុន ដែលជាជនរងគ្រោះនៅក្នុងស្ថានភាពបែបនេះ ។
ក្នុងនាមក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងរូបខ្ញុំផ្ទាល់ យើងខ្ញុំសូមចូលរួមរំលែកទុក្ខ ចំពោះអ្នកដែលបានបាត់បង់ផ្ទះសម្បែង បាត់បង់សាច់ញាតិ ឬមិត្ដភក្ដិដែល នៅក្នុងហេតុការណ៍នោះ យើងខ្ញុំសង្ឃឹមថាគ្រោះមហន្តរាយ និងសោកនាដកម្មដ៏រន្ធត់នេះ នឹងប្រសើរឡើងវិញ ហើយប្រជាជនជប៉ុន ដែលជាជនរងគ្រោះនឹង ទទួលបាននូវភាពស្ងប់សុខក្នុងគ្រាដ៏លំបាកនេះ។
សូមទទួលយកការអាណិតអាសូរយ៉ាងជ្រាលជ្រៅរបស់យើងខ្ញុំ និងក្តីសង្ឃឹមដែលពួកយើងមាន សម្រាប់ប្រជាជនជប៉ុន៕