កម្មករ កម្មការិនី ៤៦នាក់ ក្នុងនោះ ៥នាក់ជាស្ត្រីមានផ្ទៃពោះ ដួលសន្លប់ក្នុងរោងចក្រដេរស្បែកជើង ជូហួយ នៅស្រុកព្រៃឈរ
12-07-2018 14:44
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោកគួច ចំរើន បានប្រាប់មកអង្គភាពសារព័ត៌មាន Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ មានបងប្អូនកម្មករ កម្មការិនី នៃរោងចក្រដេរស្បែកជើង ជូហួយ ស្ថិតក្នុងភូមិអំពិល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន៤៦នាក់ បានដួលសន្លប់ ហើយក្នុងនោះ មានស្ត្រីមានផ្ទៃពោះ ចំនួន៥នាក់ផងដែរ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា មូលហេតុមិនទាន់ដឹងនៅឡើយទេ ដោយពេលនេះ លោកបានចាត់ឲ្យអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច មន្ទីរសុខាភិបាល មន្ទីរការងារ និងមន្ទីរបរិស្ថាន ចុះទៅធ្វើការស្រាវជ្រាដើម្បីវាយតម្លៃ ទៅលើមូលហេតុដែលនាំឲ្យមានការដួលសន្លប់នោះ។
លោកបានបន្តថា សម្រាប់ជនរងគ្រោះ ទាំង៤៦នេះ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្គ្រោះអស់ហើយ៕