(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ ការបោះពុម្ភសន្លឹកឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងដឹកជញ្ជូនសន្លឹកឆ្នោតពីរោងពុម្ភ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ ទៅរក្សាទុកនៅឃ្លាំង គ.ជ.ប ដែលមានទីតាំង ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីជូនដំណឹងព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។
គ.ជ.ប បានឱ្យដឹងថា ការដឹកជញ្ជូនសន្លឹកឆ្នោតនេះ នឹងធ្វើដំណើរចេញពីរោងពុម្ភ លី វ៉ាន់ហុង ស្ថិតនៅផ្ទះលេខ៩ ផ្លូវ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក វេលាម៉ោង៨៖០០នាទីព្រឹក។
សន្លឹកឆ្នោត សម្ភារ និងឯកសារប្រើប្រាស់ សម្រាប់ការបោះឆ្នោត ត្រូវបញ្ជូនទៅដល់ការិយាល័យបោះឆ្នោតទាំង២២.៩៦៧ការិយាល័យ នៃមណ្ឌលបោះឆ្នោតទាំង២៥ មិនឱ្យលើសពី៣៦ម៉ោង មុនថ្ងៃបោះឆ្នោត៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖