Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធាន អនុប្រធាន និងសមាជិកទាំង០៩រូប របស់គ.ជ.ប ត្រូវព្យួរសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន

12-07-2018 11:28

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីសម្រេចព្យួរសិទ្ធិបោះឆ្នោត របស់ប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ទាំង០៩រូប ជាបណ្តោះអាសន្ន​ សម្រាប់ការបោះឆ្នោត​ ជ្រើសតាំងតំណាងរាស្រ្ត​ នៅថ្ងៃទី២៩ ខែកក្កដា​មុខនេះ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។

សមាសភាព គ.ជ.ប ទាំង០៩រូប ដែលត្រូវព្យួរសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្នរួមមាន៖

ទី១៖ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប
ទី២៖ លោក នុត សុខុម អនុប្រធាន គ.ជ.ប
ទី៣៖ លោក មាន សទិ សមាជិក គ.ជ.ប
ទិ៤៖ លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប
ទី៥៖ លោក ឌុច សុន សមាជិក គ.ជ.ប
ទី៦៖ លោក ហ៊ីង ធីឬទ្ធិ សមាជិក គ.ជ.ប
ទី៧៖ លោក ឯម សូផាត សមាជិក គ.ជ.ប
ទី៖៨ លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប
និងទី៩៖ លោក ហង្ស ពុទ្ធា សមាជិក គ.ជ.ប៕

យោងតាមមាត្រា៨ នៃច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រង់កថាខណ្ឌទី២ បានចែងថា ប្រធាន អនុប្រធាន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានព្យួរសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន រហូតដល់ថ្ងៃបញ្ចប់មុខតំណែង៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីសម្រេចរបស់ គ.ជ.ប ដូចខាងក្រោម៖