សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីណែនាំ ស្តីពី ការផ្អាកលក់ដូរ និងពិសាគ្រឿងស្រវឹង នៅ១ថ្ងៃមុនការបោះឆ្នោត និងថ្ងៃបោះឆ្នោត (Video inside)
12-07-2018 09:57
(ភ្នំពេញ)៖ ប្រមុខដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីណែនាំ ស្តីពី ការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង នៅ១ថ្ងៃមុនការបោះឆ្នោត និងថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នា២០១៨។ នេះបើយោងតាមសេចក្តីណែនាំ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨។
បើតាមសេចក្តីណែនាំ មូលហេតុដែល សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ផ្អាកមិនឲ្យមានការលក់ដូរ និងពិសាគ្រឿងស្រវឹង ព្រោះកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា ការពិសាគ្រឿងស្រវឹង គ្រប់ប្រភេទ ភាគច្រើនអាចបង្កឲ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះអាចបណ្តាលឲ្យបាត់សណ្តាប់ធ្នាប់សាធារណៈថែមទៀតផង។
ព័ត៌មានលម្អិត សូមអាចសេចក្តីណែនាំទាំងស្រុង ខាងក្រោមនេះ៖