(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១១ ខែកក្កដានេះ លោករដ្ឋមន្ត្រីថោង ខុន ប្រធានក្រុមការងារកណ្តាល ចុះជួយស្រុកបារាយណ៍ បានបន្ងចុះតាមឃុំជូបសំណេះសំណាលជាមួយ ប្រធានសាខាបក្សភូមិ និងក្រុមការងារតាមភូមិ ក្នុវឃុំពង្រ ដើម្បីត្រួតពិនិត្យ ណែនាំតម្រង់ទិស និង ជំរុញការងារអោយកាន់តែសកម្ម និងមានប្រសិទ្ឋភាពក្នុងនោះការងារសំខាន់ៗ ត្រូវបានរំលឹកជាប្រចាំគឺការគ្រប់សមាជិកបក្សឲ្យបានណែន ណែនាំការគូសសន្មឹកឆ្នោតឲ្យបាន២ជុំយ៉ាងតិច។
ត្រូវច្បាស់ថា សមាជិកបក្សយើងគ្រប់រូបមានអត្តសញ្ញាណ ឬឯភសារបញ្ជាក់អត្តសញ្ញាណបណ្ណគ្រប់គ្នា ក្នុងករណីមិនទាន់មានស្នើឃុំចាត់ចែងឲ្យបានរួសរាន់តាមនិតិវិធី។ ត្រួវយកចិត្តទុកដាក់រំលឹកសមាជិកបក្សយើង ដែលចំណាកស្រុក សូមមកបោះឆ្នោតឲ្យបានគ្រប់គ្នានិងនាំមកជាមួយនូវអត្តសញ្ញាបណ្ណ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបណ្ណ (បើមិនទាន់មានឃុំត្រូវជួយដោះស្រាយឲ្យបានទាន់ពេលវេលា ព្រោះបងប្អូនចំណាកស្រុកគាត់ច្រើនភ្លេចគិតដល់។
ត្រូវក្តាប់ជាប់ការឃោសនារបស់បក្សដទៃហើយត្រូវបកស្រាយឲ្យបានទាន់ពេលវេលា។ ចំណុចសំខាន់ដែលត្រូវប្តេជ្ញាធ្វើឲ្យបានគឺលើកនេះត្រូវអប់រំនិងជំរុញបងប្អូនឲ្យទៅបោះឆ្នោត និង បោះឆ្នោត ជូនគណបក្សប្រជាជន អោយ បានច្រើនជាងមុន៕