(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៩៧៨គ្រឿង រកឃើញល្មើសច្បាប់៩២គ្រឿង (ម៉ូតូ៤៦ភាគរយ) អប់រំ៦២គ្រឿង និងផាកពិន័យ៣០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១១ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៤៨៣គ្រឿង អប់រំ៣៨គ្រឿង និងផាកពិន័យចំនួន៤គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែកក្កដានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១២,២២០គ្រឿង រកឃើញយានយន្តល្មើស១,៦៣២(ម៉ូតូ៦០ភាគរយ) ក្នុងនោះអប់រំ៨២៤គ្រឿង និងផាកពិន័យ៨០៨គ្រឿង៕