(កំពត)៖ ក្រុមហ៊ុន ស៊ីណូហាយដ្រូ ដែលគ្រប់គ្រងទំនប់វារីអគ្គិសនីកំចាយ បានប្រកាសឱ្យអាជ្ញាធរខេត្តកំពត មន្ទីរ-ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋ ប្រជាកសិករ និងអ្នកលក់ដូរ នៅតាមដងព្រែកផ្នែកខាងក្រោម នៃទំបន់កំចាយ ចាត់វិធានការការពារ និងប្រុងប្រយ័ត្នឱ្យបានទាន់ពេល ខណៈក្រុមហ៊ុននេះ ប្រកាសបើកទ្វាររំដោះទឹក នៃ ទំនប់វារីអគ្គសនីកំចាយ នៅល្ងាចវេលាម៉ោង០៥៖០០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកក្កដានេះ។
ក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ បានឱ្យដឹងថា ដោយសារបច្ចុប្បន្ននេះលំហូរទឹក ដែលហូរចូលក្នុងអាងទំបន់វារីអគ្គសនីកំចាយ មានបរិមាណ ១៤៥០ ម៉ែត្រគីបក្នុងមួយវិនាទី កម្ពស់ទឹកក្នុងអាងបានកើនឡើងដល់ ១៤៦,៦០ម៉ែត្រ នៅតែបន្តកើនឡើង។ ដូច្នេះក្រុមហ៊ុន រំពឹងថា នឹងបើកទ្វារទឹក នៅល្ងាចនេះ ដើម្បីរំដោះទឹក ដែលកម្ពស់កើនឡើងបែបនេះ៕
សម្រាប់ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ ដូចខាងក្រោម៖