Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្សារទំនើបសូរិយា នឹងរៀបចំការដើរម៉ូតសម្លៀកបំពាក់ខ្មែរ ចាប់ពីសម័យមហានគរ រហូតមកដល់បច្ចុប្បន្ន នារាត្រីថ្ងៃទី១៥ ខែកក្កដា ខាងមុខនេះ !

11-07-2018 11:35

(ភ្នំពេញ)៖ ប្រទេសកម្ពុជា គឺជាប្រទេសដែលល្បីល្បាញ ផ្នែកសីលធម៌អរិយធម៌ និងវប្បធម៌ ដែលពិភពលោកទទួលស្គាល់ថា កម្ពុជា គឺជាប្រទេសមហានគរ និងមានក្បួនក្បាច់រចនានៅ លើប្រាង្គប្រាសាទរាប់ពាន់។ ជាមួយគ្នានេះដែរ ប្រវត្ដិសាស្រ្ត គឺជាឬសគល់នៃមនុស្សជាតិ ប្រៀបបានសំលៀកបំពាក់ខ្មែរ គឺជាដួងព្រលឹង នៃប្រពៃណីខ្មែរដ៏ផូរផង់។

សម្លៀកបំពាក់ខ្មែរ តាមសម័យកាលចាប់ពីសម័យមហានគរ រហូតមកដល់បច្ចុប្បន្ន នឹងផុសឡើងនៅចំកណ្តាល រាជធានីភ្នំពេញ តាមរយៈការដើរម៉ូតសម្លៀកបំពាក់ខ្មែរ នៅរាត្រីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង៧យប់ នៅផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៌ ចាប់ពីជាន់ផ្ទាល់ដី រហូតដល់ជាន់ទី៤ នៃផ្សារទេសចរណ៍ដែលជាកន្លែងប្រមូលផ្តុំនូវសំណង ស្ថាបត្យកម្មល្បីៗ របស់ខ្មែរ ជាមួយនឹងគំនិតឆ្នៃប្រឌិត។

សូមអញ្ជើញភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងស្វែងយល់អំពី អរិយធម៌ និង វប្បធម៌ខ្មែរដ៏ត្រចះត្រចង់ ថែមទាំងជាចំណែកគាំទ្រ និងលើកស្ទួយដួងព្រលឹងជាតិខ្មែរ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ទាំងអស់គ្នា។

កម្មវិធីនេះ មានការរៀបចំឡើង ដោយផ្សារទំនើប សូរិយា សេនធ័រ ភ័នធ៍ និងមានការ ឧបត្ថម្ភពី កីមាស សាលាសិល្បៈហ៊្វូណន Ice Watch Revelon Osim CATA និង Canon Image Square៕
លេខទូរស័ព្ទទំនាក់ទំនង៖ 070 888 057