(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចំនួន៣៨០គ្រួសារ ដែលរស់នៅលើផ្ទៃបឹង និងដីតំបន់អភិវឌ្ឍន៍បឹងជើងឯកបឹងទំពន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានធ្វើប្រទានកម្មផ្តល់នូវប័ណ្ណកម្មដល់ពួកគាត់ទាំងអស់គ្នា នូវដីដែលពួកគាត់បានកាន់កាប់ តាំងពីក្រោយឆ្នាំ១៩៧៩មក។ នេះបើយោងតាមលិខិតថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ។
ប្រជាពលរដ្ឋក្នុងសហគមន៍ ភូមិព្រែកតាគង់១ បានថ្លែងយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានសេចក្តីរំភើបសប្បាយរីករាយជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបានឡើយ និងចង់ចាំអស់មួយជីវិតដែល សម្តេចតេជោ បានធ្វើប្រទានកម្មផ្តល់ប័ណ្ណកម្មសិទ្ធិ ដល់យើងខ្ញុំទាំងអស់គ្នានូវដី ដែលយើងខ្ញុំបានកាន់កាប់តាំងពីក្រោយឆ្នា១៩៧៩មក»។
ជាមួយគ្នានេះ ព្រជាពលរដ្ឋដែលរស់នៅទទួលបានប័ណ្ណកម្មសិទ្ធិទាំងអស់បានប្តេជ្ញាចិត្ត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជារៀងរហូតផងដែរ។
ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋទាំងអស់ក៏មិនអាចបំភ្លេចបាននូវការខិតខំ និងថ្លែងអំណរគុណយ៉ាងខ្លាំងជូនចំពោះអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអាជ្ញាធរខណ្ឌ ព្រមទាំងមន្រ្តីជំនាញរៀប ចំដែនដី ដែលបានធ្វើការសម្របសម្រួលរហូតដោះស្រាយបញ្ចប់ និងផ្តល់ជូនពួកគាត់ជាម្ចាស់កម្មសិទ្ធិពិតប្រាកដ។
សូមអានខ្លឹមសារលំអិតនៅក្នុងលិខិតថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ព្រែកតាគង់១ ខាងក្រោមនេះ៖