(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅសហគមន៍គង្គាផុស ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានសម្តែងនូវមនោសញ្ចេតនាគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលសម្តេចបានជួយសម្រួលឲ្យពួកគាត់មានសិទ្ធិពេញលេញជាម្ចាស់ កម្មសិទ្ធិដីធ្លី ថែមទាំងបានជួយសម្រួលពន្ធជូនពួកគាត់ ដែលនេះជាកត្តាដែលចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ នេះបើយោងតាមលិខិតថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ។
នៅក្នុងលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន, ប្រជាពលរដ្ឋទាំង៤០០គ្រួសារ បានថ្លែងថា ដោយទទួលបានការសណ្តោសពីសម្តេចតេជោនាយករដ្ឋមន្ត្រី ពួកគាត់ក្នុងសហគមន៍ គង្គាផុសនាពេលបច្ចុប្បន្ននេះ មានសិទ្ធិពេញលេញជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើដី និងលំនៅដ្ឋាន ដែលពួកគាត់កំពុងកាន់កាប់ និងរស់នៅសព្វថ្ងៃ តាមរយៈការបញ្ជូនមន្ត្រីពាក់ព័ន្ធធ្វើការ សម្របសម្រួលជាមួយសម្តេច ចក្រពង្ស ដែលជាម្ចាស់កម្មសិទ្ធិដើមដោយឯកភាពលុបប័ណ្ណកម្មសិទ្ធដើម និងធ្វើប័ណ្ណកម្មសិទ្ធិថ្មី ជូនពួគាត់ទាំងអស់គ្នាដោយឥតគិតថ្លៃ ដើម្បីឲ្យពួកកាត់ មានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែងទៅតាមតម្រូវការជាកស្តែង ហើយថែមទាំងទទួលបានការអនុគ្រោះពន្ធទាំងស្រុងថែមទៀតផង។
ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំង៤០០គ្រួសារ ក៏បានថ្លែងអំណរគុណដល់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងអាជ្ញាធរខណ្ឌឬស្សីកែវ ព្រមទាំងមន្រ្តីជំនាញ ដែលខិតខំសម្របសម្រួល រហូតមានដោះស្រាយបញ្ចប់ ហើយធ្វើឲ្យពួកគាត់មានសិទ្ធិគ្រប់គ្រងដីធ្លីស្របច្បាប់។
ខាងក្រោមនេះ ជាខ្លឹមសារលិខិតថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋ នៅសហគមន៍គង្គាផុសជូនចំពោះសម្តេចតេជោ ហ៊ុន សែន៖