(ភ្នំពេញ)៖ កងរាជអាវុធហត្ថ នឹងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ទិវាកងរាជអាវុធហត្ថ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី១៤ ខែកក្កដា ខាងមុខនេះ ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ។
ពិធីនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ ជាមួយគ្នានេះ កងរាជអាវុធហត្ថដែលចូលរួមក្នុងធិពីអបអរសាទរខួបអនុស្សាវរីយ៍ មានចំនួន៨០០នាក់ ហើយកងរាជអាវុធហត្ថទាំងអស់នេះ នឹងចល័តពីសាលាកងរាជអាវុធហត្ថកំពូល និងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ ទៅកាន់ខេត្តស្វាយរៀង ដោយចេញដំណើរចេញនៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថ ដូចខាងក្រោម៖