(កំពង់ធំ)៖ នៅរសៀលថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៏ ខេត្តកំពង់ធំ បានបើកកិច្ចប្រជុំលើកទី១ ត្រួតពិនិត្យយុទ្ធនាការឃោសនាបោះឆ្នោត នីតិកាលទី៦ ដោយមានការចូលរួមពី ក្រុមការងារចុះជួយឃុំ និងគណបក្សឃុំទាំងអស់ក្នុងស្រុកបារាយណ៍។
យោងតាមរបាយការណ៏ របស់ក្រុមការងារនិងពិនិត្យលើស្ថានភាពជាក់ស្តែង គឺគ្រប់ឃុំឆឆដំណើរការបានល្អ តាមការណែនាំរបស់គណបក្ស និងគ.ជ.ប។
សមាជិកបក្សប្រជាជនកម្ពុជាយើង យ៉ាងច្រើនកុះករបាននាំគ្នាចូលរួមគ្រប់កម្មវិធី ឃោសនាបានល្អ រាប់ទាំងកម្មវិធីណែនាំគូសសន្លឹកឆ្នោត សមាជជិកបក្យយើងគូូសបានល្អ គ្មានការគួសខុស បានគូសចំលេខរៀងទី ២០ ដែលមានរូបសញ្ញា ទេវតាបាចផ្កា ។
សមាជិកបក្សយើង គ្រប់រូបរីករាយណាស់ហើយបានត្រៀមខ្លួនរួចជាស្រេច នូវ អត្តសញ្ញាណបណ្ណ និង ឯកសារបញ្ជាក់ពីអត្តសញ្ញាណសំរាប់ការបោះឆ្នោត និងនាំគ្នាត្រៀមទៅបោះឆ្នោត និង បោៈឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។