Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលក្រុងប៉ោយប៉ែត ត្រៀមដី៧ហិកតា ទុកជូនចាស់ជរា និង៥០ហិកតា ទុកជូនពលរដ្ឋក្រីក្រគ្មានដីរស់នៅ

10-07-2018 18:26

(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ ប្រធានបក្ស CPP ក្រុងប៉ោយប៉ែត និងជាអភិបាលក្រុង ប៉ោយប៉ែត បានលើកឡើងថា លោកនឹងទិញដី៧ហិកតា ទុកជូនចាស់ជរា និង៥០ហិកតា ទុកជូនពលរដ្ឋក្រីក្រគ្មានដីរស់នៅ នៅក្រុងប៉ោយប៉ែត។

លោកអភិបាលក្រុង បានអះអាងបែបនេះ នៅរសៀលថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៨នេះ ក្នុងពិធីឃោសនារកសំឡេងឆ្នោត និងចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា បក្សចំនួន៧០០នាក់ ស្ថិតភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច ភូមិបាលិលេយ្យ១ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក សាន ស៊ានហូ បានបន្តថា ដីចំនួន៧ហិកតា លោកនឹងធ្វើជាមណ្ឌលចាស់ជរា ទុកជូនចាស់ៗ ដែលគ្មានទីពឹង ជួបការលំបាក ដែលនឹងមានផ្តល់អាហារបរិភោគ មើលការខុសត្រូវ រៀបចំអគារស្នាក់នៅ ធ្វើផ្លូវ រៀចចំបណ្តាញទឹកភ្លើង និងមានសេវាកម្មសុខាភិបាល។ រីឯដីចំនួន៥០ហិកតា លោកនឹងរៀបចំទុកសម្រាប់ឱ្យប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដ រៀបចំផ្លូវចាក់គ្រួសក្រហម ផ្លូវថ្មមិក រៀបចំប្រព័ន្ធលូ ទឹកភ្លើង រួមទាំងអភិវឌ្ឍន៍ បង្កើតជាភូមិ។

ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យមេភូមិទាំងអស់ ស្រង់ឈ្មោះអ្នកក្រគ្មានដីនៅពិតប្រាកដ មិនត្រូវឱ្យមានការលំអៀង ឬមានការឃុបឃិតឡើយ៕