(មណ្ឌលគិរី)៖ អំណោយរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី រួមមាន៖ អាវភ្លៀង អាវរងារ អង្គរ ត្រីខ ទឹកត្រី មី ប៊ីចេង ត្រូវបានផ្តល់ជូននគរបាលទូទាំងខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។

ការផ្តល់ជូននូវអំណោយខាងលើនេះ ត្រូវបានផ្តល់ជូនដល់អធិការដ្ឋាននគរបាលក្រុងស្រុកទាំង៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ ក្នុងកិច្ចប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងដំណើរការ យុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងកាខេត្តមណ្ឌលគិរី ជួសមុខឲ្យមន្រ្តី និងកងនគរបាលទូទាំងខេត្ត សូមថ្លែងនូវអំណរអរគុណយ៉ាងក្រៃលែងចំពោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងលោកស្រី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់កងកម្លាំងនគរបាលជាតិ និងបន្តផ្តល់ស្បៀង ព្រមទាំងសម្ភារដល់កងកម្លាំងឈរជើងតាំងពីខេត្ត ក្រុង ស្រុក និងមូលដ្ឋានបន្ទាត់ព្រំដែនផង
ដែរ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ប្រាប់ឲ្យដឹងថា អំណោយទាំងនេះ ត្រូវធ្វើការបែងចែកដោយក្នុងមួយអធិការដ្ឋានក្រុងស្រុក ទទួលបានសម្ភារ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដូចជា៖ អង្ករ ២០០គីឡូក្រាម, ត្រីខ ០១កេះធំ, ទឹកត្រី, មី, ប៊ីចេង និងអាវភ្លៀង។ ក្នុងមួយវរសេនាតូចនគរបាលការពារព្រំដែនគោក ទទួល​បានសម្ភារ និងគ្រឿងឧបភោគ បរិភោគមួយចំនួនដូចជា៖​ អង្ករ ២០០គីឡូក្រាម, ត្រីខ ០១កេះធំ, ទឹកត្រី, មី, ប៊ីចេង និងអាវភ្លៀង។

ដោយឡែក ស្នងការដ្ឋាននគរបាលខេត្តទទួលបានអាវរងារចំនួន៥០អាវ ដើម្បីផ្តល់ជូនកម្លាំងអន្តរាគមន៍ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានអាវរងារចំនួន១ផងដែរ៕