Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជានាំចេញអង្ករបានជាង២៧ម៉ឺនតោន ធ្លាក់ចុះ៦ភាគរយ នៅឆមាសទី១

10-07-2018 17:49

(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករបានជាង២៧ម៉ឺនតោន ធ្លាក់ចុះ៥.៩០ភាគរយ។ នេះបើតាមរបាយការណ៍ផ្លូវការ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ។

របាយការណ៍បញ្ជាក់ថា ចាប់ពីខែមករា ដល់មិថុនា ឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករបាន ២៧១,៥៣៧តោន ធ្លាក់ចុះ៥.៩០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧ ដែលនាំចេញបាន ២៨៨,៥៦២តោន។

រយៈពេល៦ខែដំបូងនេះ ប្រទេសចិននាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ជាង៦ម៉ឺនតោន, ប្រទេសបារាំងជិត៤ម៉ឺនតោន, ប្រទេសម៉ាឡេស៊ី ជាង២ម៉ឺនតោន។ ដោយឡែកក្រុមហ៊ុន ដែលនាំចេញអង្ករច្រើនជាងគេមាន ទី១ ក្រុមហ៊ុនបៃតង របស់ឧកញ៉ា ភូ ពុយ នាំចេញបានជាង២.៦ម៉ឺនតោន, ក្រុមហ៊ុន City Rice នាំចេញបានជាង ២.២ម៉ឺនតោន និងក្រុមហ៊ុន Apsara Rice នាំចេញបាន២.១ម៉ឺនតោន។

សូមជម្រាបថា នៅឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករបានជាង៦៣ម៉ឺនតោន៕