(ភ្នំពេញ)៖ ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ វីតាល់ បានផ្ដួចផ្ដើមនូវកម្មវិធីចែកបន្តោងសោ ស្បែកជើងកីឡា នៅក្នុងប្រូម៉ូសិនថ្មី «Vital Football Lovers» សម្រាប់អតិថិជន ជាអ្នកស្នេហាលើវិស័យកីឡា។ កម្មវិធីប្រូម៉ូសិននេះ មានភ្ជាប់មកជាមួយ ការរចនាកេសថ្មី ដែលមានលក្ខណៈ រឹងមាំជាងមុន ស៊ីវីល័យ និងធ្វើឲ្យបរិស្ថាន កាន់តែប្រសើរផងដែរ។
វីតាល់ បានធ្វើការចែកបន្តោងសោ ស្បែកជើងកីឡា ភ្ជាប់ជាមួយទឹកនេះ ជូនសាធារណជន សិស្សានុសិស្ស នៅតាមទីតាំងជាច្រើនរួចផងដែរ រួមមាននៅតាមដងវិថីធំៗ វិទ្យាល័យ និងសាកលវិទ្យាល័យធំមូយចំនួន នៅទីក្រុងភ្នំពេញ និងបណ្ដាលខេត្តដូចជា កំពង់ចាមជាដើម។ ដំណើរការនៃកម្មវិធីប្រព្រឹត្តិទៅ ដោយមានការ ចូលរួមពីបុគ្គលិកវីតាល់ និងក្រុមយុវជនស្មគ្រ័ចិត្ត ប្រមាណជាង ១០នាក់ទៀតផង។
លោក ជុនហៀង ថាវសិទ្ធ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន អិនវីស៊ីខបភើរេសិន វីតាល់ និងជាអ្នកបង្កើត និងដឹកនាំកម្មវិធីនេះ បានបញ្ជាក់ថា «យើងមើលឃើញពីសន្ទុះនៃការគាំទ្រ លើផ្នែកវិស័យកីឡាបាល់ទាត់នេះ មានលក្ខណៈផុសផុលជាខ្លាំង ពីសំណាក់អតិថិជន ក៏ដូចជាប្រជាជនយើងដូចគ្នា ដូច្នេះហើយវីតាល់ក៏សម្រេចចិត្តច្នៃធ្វើបន្តោងសោ រូបស្បែកជើងកីឡា ជាពិសេសនេះឡើង ដោយមានចំនួនកំណត់ ដើម្បីចែកជូនជាវត្ថុអនុស្សាវរីយ ដល់អតិថិជនវីតាល់ និងជូនដល់អ្នកដែលស្នេហាវិស័យបាល់ទាត់ទាំងឡាយ»។
គួរបញ្ជាក់ផងដែរថា ដោយមានការសំណូមពរបន្ថែម និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ទៅលើបន្តោងសោនេះ វីតាល់បានធ្វើការសហការបន្ថែម ជាមួយផ្សារទំនើប និងក្រុមហ៊ុន ទូរភេសជ្ជៈវេទមន្ត ក្នុងការផ្ដល់ជូនពិសេសនូវបន្តោងសោនេះ ដោយធ្វើការភ្ជាប់ មកជាមួយទឹកមួយដបរាល់ពេលដែលអ្នកធ្វើការជាវពីទូរវេទមន្ត។
សម្រាប់អតិថិជនទាំងអស់ ដែលមានបំណង ចង់បានបន្តោងសោដ៏គួរឲ្យស្រលាញ់នេះ អាចរកបាននៅគ្រប់ទីតាំង របស់ទូរលក់ភេសជ្ជៈវេទមន្ត នៅក្នងផ្សារទំនើបអ៊ីអនភ្នំពេញ (អ៊ីអន ១) ចាប់ពីថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៨។ ប្រញ៉ាប់រួសរាន់ណ៎ា ព្រោះការផ្ដល់ជូននេះ គឺមានកំណត់៕