(សិង្ហបុរី)៖ ក្រុមហ៊ុន Grab នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្រកាសជាផ្លូវការនូវ GrabPlatform ដែលជាផ្នែកនៃមូលដ្ឋានយុទ្ធសាស្ត្របើកចំហ ដើម្បីបង្កើតកម្មវិធីទូរស័ព្ទដ៏អស្ចារ្យមួយ ដើម្បីបំពេញតម្រូវការ ប្រចាំថ្ងៃ របស់អាស៊ីអាគ្នេយ៍។ Grab នឹងបន្ថែមសេវាកម្មប្រើប្រាស់ប្រចាំថ្ងៃបន្ថែមទៀតទៅក្នុងកម្មវិធីទូរស័ព្ទដៃ Grab រួមជាមួយដៃគូល្អបំផុត ដែលអាចប្រើ GrabPlatform ដើម្បីបញ្ចូលសេវាកម្មរបស់ពួកគេទៅក្នុងGrab ។
ដៃគូទាំងអស់អាចពង្រីកខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត នៅទូទាំងអាស៊ីអាគ្នេយ៍ដោយប្រើប្រាស់ GrabPlatform ដែលជាមូលដ្ឋានរបស់អ្នកប្រើប្រាស់ Grab និងប្រព័ន្ធទំនាក់ទំនងធំបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាបណ្តុំ API ដែលអាចឲ្យដៃគូ ទទួលបានសមាសភាគនៃបច្ចេកវិទ្យារបស់ Grab ដូចជាការដឹកជញ្ជូន និងការទូទាត់ប្រាក់។
លោក Anthony Tan ជានាយកប្រតិបត្តិក្រុម និងជាសហស្ថាបនិករបស់ Grab បានឲ្យដឹងថា «GrabPlatform ធ្វើការបង្កើនតម្លៃផ្នែកសេដ្ឋកិច្ច សម្រាប់ទូទាំងអាស៊ីអាគ្នេយ៍។ ហើយនេះលើសពីអ្វី ដែលពួកយើងអាចបង្កើត សម្រាប់ខ្លួនយើងផ្ទាល់ទៅទៀត»។
Grab ក៏បានប្រកាសពីសេវាកម្មថ្មីរបស់ខ្លួន គឺ GrabFresh ដែលជាសេវាកម្មបំពេញតម្រូវការលើការដឹកជញ្ជូនគ្រឿងទេស។ មាននៅក្នុងកម្មវិធីទូរស័ព្ទដៃរបស់Grab GrabFresh គឺជាការរួមបញ្ចូលទៅក្នុង GrabPlatform ដោយចាប់ដៃគូជាមួយក្រុមហ៊ុន HappyFresh ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងទេសលេខ១ នៅអាស៊ីអាគ្នេយ៍។ ចាប់ពីខែនេះទៅ Grab ពង្រីកខ្លួន ទៅជាអ្នកផ្តល់សេវាផ្គត់ផ្គង់ នៅក្នុងក្រុមគ្រួសារដ៏ធំបំផុតនៅក្នុងតំបន់ និង បោះមួយជំហានឆ្ពោះទៅមុខទៀត ដើម្បីក្លាយខ្លួនជាកម្មវីធីផ្គត់ផ្គង់សេវាកម្មប្រចាំថ្ងៃ ដ៏អស្ចារ្យនៅអាស៊ីអាគ្នេយ៍។
ចក្ខុវិស័យរបស់ Grab គឺផ្តល់កម្មវិធីទូរស័ព្ទដ៏អស្ចារ្យមួយ ក្នុងការបំពេញតម្រូវការប្រចាំថ្ងៃទៅក្នុងកម្មវិធីទូរស័ព្ទGrabដែលមានស្រាប់។ អតិថិជននឹងទទួលបានបទពិសោធន៍ថ្មី ដែលGrabផ្តល់ឱ្យមិនត្រឹមតែសេវាកម្ម ប៉ុន្តែព័ត៌មាន ទាក់ទងទៅនឹងតម្រូវការ។
ដោយគ្រាន់តែចុចលើប៉ូតុងមួយនៅលើ ផ្ទាំង home screen ថ្មីរបស់Grab អ្នកអាចធ្វើការទូទាត់និងជ្រើសរើសសេវាកម្មប្រចាំថ្ងៃបានទាំងអស់ រួមបញ្ចូលទាំងមុខងារ newsfeed អាចឲ្យអ្នកប្រើប្រាស់ស្វែងរក ទីតាំងនៅ ក្នុងទីក្រុងរបស់ពួកគេ ជាមួយមតិពីអតិថិជនដទៃទៀតនិងព័ត៌មានសំខាន់ៗទៀត ដូចជា កន្លែងវិហារអ៊ីស្លាមជិតបំផុតអំឡុងពេលពិធីបុណ្យ Ramadan ឬ សូម្បីតែពិន្ទុបាល់ទាត់ចុងក្រោយបង្អស់នៅក្នុង ការប្រកួត បាល់ទាត់ពិភពលោក (World Cup)។
ដំណើរការរបស់ GrabPlatform នេះកើតឡើងនៅក្នុងឆ្នាំដ៏សំខាន់មួយ របស់Grab រួមមាន៖
* Grab បានដឹកអ្នកដំណើរចំនួន២ពាន់លានដង គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨។ វាត្រូវការរយៈពេល៥ឆ្នាំ និង៤ខែ ដើម្បីឈានដល់ការធ្វើដំណើរ ចំនួន១ពាន់លាន ហើយ១ពាន់លានអ្នកទៀត ក្នុងពេលមិនដល់ជាង ៩ ខែនោះទេ។
* Grab នឹងក្លាយជាក្រុមហ៊ុនអាស៊ីអាគ្នេយ៍ដំបូងគេ ដែលទទួលបានប្រាក់ចំណូលចំនួន១ពាន់លានដុល្លារ នៅចុងឆ្នាំ២០១៨
* ការដឹកជញ្ជូននៅតែលូតលាស់ យ៉ាងឆាប់រហ័សដោយមានបរិមាណទំនិញសរុប (GMV) ច្រើនជាងពីរដង ក្នុងរយៈពេល១២ខែចុងក្រោយ
* មានការកើនឡើងយ៉ាងរហ័ស នូវមុខជំនួញថ្មីៗ។ GrabFood នឹងពង្រីកអាជីវកម្មពី២ ទៅ៦ប្រទេស នៅត្រីមាសទី២ ដោយបានរីកចម្រើន៩ដង ក្នុងបរិមាណទំនិញសរុប (GMV) នៅរយៈពេល១២ខែ ចុងក្រោយនេះ
* ក្នុងរយៈពេល៥ខែ (ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៨) Grab Financial មានកំណើនការទូទាត់ប្រាក់ច្រើនជាង២ដង។ GrabFinancial បច្ចុប្បន្នជាមូលដ្ឋានទូទាត់ប្រាក់ តាមទូរស័ព្ទដៃធំជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក Anthony Tan បានបន្ដថា «ក្នុងរយៈពេលប្រាំមួយឆ្នាំ កន្លងមកនេះ យើងបានខិតខំប្រឹងប្រែង ដើម្បីកែលម្អបច្ចេកវិទ្យារបស់យើង និងពង្រីកវិសាលភាពរបស់យើង។ គុណភាពសេវាកម្ម របស់យើងត្រូវបានសាកល្បង តាមរយៈសេវាកម្មផ្ទាល់ខ្លួនរបស់ Grab។
យើងបានធ្វើការផ្គត់ផ្គង់បច្ចេកវិទ្យារបស់យើង ពីមូលដ្ឋានសម្រាប់ហៅតាក់ស៊ី រហូតដល់ការផ្តល់ជូនក្រុមអ្នកបើកបរ ចែកចាយសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច។ ឥឡូវនេះ វាជាពេលដែលយើងត្រូវ យកអ្វីដែលយើងពូកែ ទៅជ្រើសរើសដៃគូ ហើយទីបំផុតធ្វើឲ្យមូលដ្ឋានរបស់យើង បើកទូលាយជាងមុនដល់ប្រព័ន្ធអេកូនៅអាស៊ីអាគ្នេយ៍។
ជាមួយនឹងកម្មវីធី ដែលត្រូវបានដំឡើង នៅលើទូរស័ព្ទដៃជាង១០០លានគ្រឿង បណ្តាញអ្នកបើកបរឈ្មួញ និងភា្នក់ងារ ជាង៧.១លាននាក់ និងបច្ចេកវិទ្យាទូទាត់ប្រាក់ដ៏រឹងមាំមួយ ពួកយើងមានសមត្ថភាពខ្ពស់ ជាងអ្នកណាទាំងអស់ក្នុងការជួយឲ្យក្រុមហ៊ុន startup និង ពាណិជ្ជកម្មរីកចម្រើន ដូចជាពួកយើងដែរ។
ដឹកជញ្ជូនគ្រឿងទេស ក្នុងរយៈពេលមួយម៉ោងដោយប្រើ GrabFresh មនុស្សបានប្រើ Grab ដើម្បីកម្ម៉ង់អាហារថ្ងៃត្រង់ ដឹកឥវ៉ាន់ ទូទាត់ប្រាក់ពេលទិញទំនិញរួចមកហើយ។ ពួកគេក៏អាចរំលងការតម្រង់ជួរ និងទិញគ្រឿងទេសសម្រាប់ក្រុមគ្រួសារបានជាមួយ GrabFresh ផងដែរ។