(ភ្នំពេញ)៖ កម្មវិធីតាំងបង្ហាញរថយន្ត SsangYong Cambodia ជំនាន់ថ្មី នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា នៅផ្សារទំនើបអ៊ីអនទី២ សែនសុខ (AEON2)។ ព្រឹត្តិការណ៍ដ៏ធំនេះ នឹងមានការតាំងបង្ហាញនូវរថយន្ត SsangYong ម៉ូដែលថ្មីៗ ប្រភេទ SUV និងប្រភេទរថយន្ត Mini-Van ទំហំធំទូលាយ ស្អាតប្លែកភ្នែក។

លោកអ្នកមិនត្រឹមតែអាចរីករាយ ចូលរួមទស្សនារថយន្តស៊េរីថ្មីរបស់ Ssangyong ប៉ុណ្ណោះទេ តែលោកអ្នកក៏អាចទទួល បានបទពិសោធន៏ថ្មី តាមរយៈការជិះសាកល្បង រថយន្ត Ssangyong ផងដែរ។
ពិសេសជាងនេះទៅទៀត លោកអ្នកនឹងទទួលបាន ការបញ្ចុះតម្លៃជាច្រើន ជាមួយនឹងកាដូរផ្សេងៗទៀត។ ការផ្តល់ជូននេះ សម្រាប់តែការដាក់តាំងបង្ហាញ ក្នុងរយៈពេលមួយ៣ថ្ងៃប៉ុណ្ណោះ។

តោះទៅតាមដានការបង្ហាញត្រួសៗ ពីម៉ូដែលរថយន្ត ដែលនឹងបង្ហាញខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ ៖
១៖ REXTON
* ម៉ូដែល (Model Name): REXTON
* ម៉ាស៊ីន (Engine): 2.2L
* ចំនួនកៅអី (Seating Capacity): 7 កៅអី (4WD/2WD)
* កម្រិតប្រើប្រាស់ប្រេងឥន្ធនៈ (Fuel Consumption): 8.5L/100km (ម៉ាស៊ូត/Diesel)
* ល្បឿនអតិបរិមា (Max.Speed): 185Km/h

២៖ STAVIC
* ម៉ូដែល (Model Name): STAVIC
* ម៉ាស៊ីន (Engine): ២.0L
* ចំនួនកៅអី (Seating Capacity): 11 កៅអី (2WD)
* កម្រិតប្រើប្រាស់ប្រេងឥន្ធនៈ (Fuel Consumption): 7.8/100km (ម៉ាស៊ូត/Diesel)
* ល្បឿនអតិបរិមា (Max.Speed): 181Km/h

៣៖ TIVOLI
* ម៉ូដែល (Model Name): TIVOLI
* ម៉ាស៊ីន (Engine): 1.6L
* ចំនួនកៅអី (Seating Capacity): 5 កៅអី (4WD)
* កម្រិតប្រើប្រាស់ប្រេងឥន្ធនៈ (Fuel Consumption): 7L /100km (សាំង/Gasoline)
* ល្បឿនអតិបរិមា (Max.Speed): 160Km/h

កុំភ្លេចណា ជួបគ្នានៅផ្សារទំនើបអ៊ីអន២ សែនសុខ ជាមួយឡានស៊េរីថ្មីៗ ទំនើប និងមានប្រម៉ូសិនពិសេសពី SsangYong Cambodia៕
ទំនាក់ទំនង៖ TEL: 095 456 888/ 098 456 888
Facebook: https://www.facebook.com/SsangYongCambodia
Address: ផ្ទះលេខ១១៦ រង្វង់មូលចោមចៅ រវាងផ្លូវជាតិលេខ៣ និងលេខ៤ រាជធានីភ្នំពេញ