(តាកែវ)៖ ក្រុមកម្មករ-កម្មការិនីរោងចក្រដេរស្បែកជើង ប៉ុន តឺស ដែលស្ថិតនៅក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួនជាង៤០០នាក់បន្ថែមទៀត បានដួលសន្លប់ជាបន្តទៀត នៅថ្ងៃអង្គារ៍ ទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ពីក្រុមកម្មកប្រមាណជាង៣០០នាក់ បានដួលសន្លប់កាលពីម្សិលមិញ។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាល ខេត្តតាកែវ បានថ្លែងថា នៅព្រឹកនេះ មានកម្មករប្រមាណជាង៤០០នាក់ទៀត នៅរោងចក្រខាងលើ បានដួលសន្លប់ជាបន្តបន្ទាប់ ហើយត្រូវបានបញ្ចូនមកសំរាកព្យាបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកអង្គរការ និងមន្ទីរពេទ្យខេត្តតាកែវ។
លោក ម៉ឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តតាកែវ បានថ្លែងឲ្យដឹងថា មូលហេតុដែលកម្មករបន្តដួលសន្លប់នៅថ្ងៃនេះ គឺបណ្ដាលមកពីក្រុមកម្មករ បានឃើញកម្មការិនីម្នាក់ បានព្យួសឺរ៉ូម នៅជាប់នឹងដៃ មកបើកប្រាក់ខែ ក៏ស្រាប់តែកម្មករដទៃទៀតភ័យស្លន់ស្លោ ក៏សន្លប់បន្តបន្ទាប់តែម្ដង៕