Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខ្មែរឥស្លាមជាង១ពាន់នាក់ នៅឃុំជំនីក ប្តេជ្ញាប្រើសិទ្ធិជាពលរដ្ឋកម្ពុជា ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៩ កក្កដា ខាងមុខនេះ

10-07-2018 12:04

(ត្បូងឃ្មុំ)៖ សកម្មជនគណបក្សប្រជាជនកម្ពុជា លោកគ្រូ-អ្នកគ្រូខ្មែរឥស្លាម និងតំណាងសមាជិកគណបក្សទូទាំងឃុំជំនីក ស្រុកក្រូចឆ្មារ ជាង១,០០០នាក់ បានប្តេជ្ញាប្រើសិទ្ធិជាពលរដ្ឋខ្មែរ ទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ២០១៨ ខាងមុខនេះ ដើម្បីសម្រេចជ្រើសរើសមេដឹកនាំគណបក្ស ដែលផ្តល់សេចក្តីសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

ការប្តេជ្ញានេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ នៅបរិវេណវិទ្យាល័យ ម៉ាអាហាទហាជ្ជី ហ្វិកគ្រី និងមុខព្រះវិហារភូមិជំនីក ក្នុងពិធីសំណេះសំណាល និង ឃោសនាកសម្លេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា, លោក ហ្សាការីយ៉ា អាដាម អនុប្រធាន គណៈចលនាសាសនិកឥស្លាម។
លោក អូស្មាន ហាស្សាន់ បានក្រើនរំលឹកដល់អ្នកគ្រប់គ្នាថា ការដោះស្រាយបញ្ហា និងសម្រេចជោគវាសនា នៃអនាគតរបស់យើង គឺគ្មានអ្វីសំខាន់ជាងការសម្រេចចិត្តដ៏ត្រឹមត្រូវ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលឈរនៅលំដាប់លេខរៀងទី២០៕