(ភ្នំពេញ)៖ នាប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះនៃតម្រូវការគេហដ្ឋាន នៅតាមតំបន់នានា ក្នុងទីក្រុងភ្នំពេញ កើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ សូម្បីតែតំបន់ស្ទឹងមានជ័យ ក៏ជាតំបន់មួយ ដែលមានការអភិវឌ្ឍលំនៅដ្ឋាន ក្លាយជាតំបន់អ៊ូអរ និងមានវិនិយោគិនធំៗ ធ្វើការវិនិយោគក្នុងតំបន់នោះផ្ទាល់ផងដែរ។

មិនតែប៉ុណ្ណោះតំបន់នេះ ក៏ជាបណ្តុំពាណិជ្ជកម្មមួយ ដែលមានមនុស្សច្រើនកុះករ ប្រមូលផ្តុំទៅដោយ សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប ធនាគារផងដែរ។ តំបន់នេះ ក៏ជាច្រកពាណិជ្ជកម្មកណ្តាលមួយសម្រាប់ ធ្វើដំណើរឆ្លងកាត់ ទៅកាន់ផ្លូវជាតិសំខាន់ៗ ដែលមានដូចជាផ្លូវជាតិលេខ១ លេខ២ លេខ៣ និងលេខ៤ ដែលសុទ្ធសឹងតែជាច្រកសំខាន់ៗ ថែមទៀតផង។

ក្នុងចំណោមគម្រោងអភិវឌ្ឍលំនៅដ្ឋានជាច្រើន នាតំបន់ស្ទឹងមានជ័យ មានគម្រោងលំនៅដ្ឋានមួយ ដែលមានភាពលេចធ្លោ ជាមួយនឹងការគាំទ្រពីអតិថិជននោះ គឺគម្រោង បុរី ប៉េង ហួត ដឹស្តា អិតធឺណល។ គម្រោងនេះ ពោរពេញទៅដោយលំនៅដ្ឋាន រាប់សិបខ្នង ដែលមានដូចជា វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះល្វែង។ គេហដ្ឋាននីមួយៗ សុទ្ធសឹងតែសាងសង់ ទៅតាមលក្ខណៈបច្ចេកទេស ប្រកបដោយ គុណភាពរឹងមាំ សោភណ្ឌភាព និងផាសុកភាព។

ក្នុងគម្រោងនេះផ្ទាល់ ក៏បានរៀបចំជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ សម្រាប់បំពេញតម្រូវការអតិថិជន ដែលរស់នៅក្នុងគម្រោង រួមមាន ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ធំទូលាយ សួនច្បារ ក្លឹបហាត់ប្រាណ និងអាងហែលទឹក ជាដើម ព្រមទាំងមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សម្រាប់ការពារសុវត្ថិភាព ជូនអតិថិជនដែលរស់នៅក្នុងបុរី។

ក្នុងគម្រោងនេះផងដែរ មានគេហដ្ឋានចំនួន ៣ប្រភេទ ដែលកំពុងទទួលបានការគាំទ្រពីអតិថិជន គឺវីឡាភ្លោះ វីឡាព្រីន និង វីឡាឃ្វីនអេ ជាគេហដ្ឋានប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលមានបន្ទប់គេង ៤ បន្ទប់ទឹក ៥ សម្រាប់វីឡាភ្លោះ និង បន្ទប់គេង ៥ បន្ទប់ទឹក ៦ សម្រាប់វីឡាព្រីន និងវីឡាឃ្វីនអេ ព្រមទាំងបន្ទប់ទទួលភ្ញៀវដែលមានបរិយាកាសស្រស់ស្រាយ កន្លែងទទួលទានអាហារ បន្ទប់ចំអិនអាហារ និង កន្លែងចតឡានធំទូលាយ ដែលស័ក្តិសមបំផុត សម្រាប់គ្រួសារ របស់លោកអ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅលេខ 015 90 6789, Email: [email protected]ឬចូល ទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuoth បុរី ប៉េង ហួត ធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ...!