(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចជ្រើសយកថ្ងៃទី១០ ខែកក្កដា គឺជាថ្ងៃទិវាចងចាំនៃការដាក់បញ្ជូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ការសម្រេចយកថ្ងៃទី១០ ខែកក្កដា ជាទិវានៃការចងចាំនេះក្នុងគោលបំណងរំលឹកដល់គុណូបការៈគុណ និងស្នាដៃរបស់បុព្វបុរសខ្មែរដែលបានបានសាងប្រាសាទទាំងអស់នេះឡើយ ហើយក៏ជាដាស់ស្មារតីរបស់កុលបុត្រខ្មែរជំនាន់ក្រោយឲ្យរួមគ្នាស្រឡាញ់ និងថែរក្សានូវសម្បត្តិវប្បធម៌របស់ខ្មែរ។

ជាមួយគ្នានេះអាជ្ញាធរជាតិព្រះវិហារ ក៏បានផលិតវីដេអូដ៏ពិសេសមួយរៀបរាប់ពីការកសាងប្រាសាទព្រះវិហាររបស់បុព្វបុរសខ្មែរ តាំងពីជណ្ដើរឡើងភ្នំព្រះវិហារ និងការកសាងប្រាសាទព្រះវិហាររបស់អង្គព្រះមហាក្សត្រ និងព្រះអង្គម្ចាស់ដល់ទៅ៦ព្រះអង្គ។

សូមទស្សនាវីដេអូដូចខាងក្រោម៖