Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Facebook បន្តទម្លាយរឿងអាស្រូវផ្លូវភេទមនុស្សជំនិតរបស់ លោក​ កឹម សុខា (Video Inside)

10-07-2018 09:39

(ភ្នំពេញ)៖ បន្ទាប់ពីរឿងអាស្រូវផ្លូវភេទរបស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានស្ងប់ស្ងាត់នោះ ពេលនេះរឿងអាស្រូវផ្លូវភេទរបស់មនុស្សជំនិតលោកម្នាក់ ក៏បានចាប់ផ្តើមផ្ទុះឡើងម្តង ដោយត្រូវនារីជាស្រីកំណាន់ទម្លាយតាមបណ្តាញសង្គម Facebook ព្រោះតែមិនអាចទ្រាំនឹងការឈឺចាប់បាន។

លោក ផាត់ ផល្លា ជាមន្ត្រីស្ថានទូតអាមេរិក និងអ្នកដឹកនាំជាន់ខ្ពស់ម្នាក់របស់គណបក្សសង្គ្រោះជាតិដែលជាមនុស្សជំនិតរបស់ លោក កឹម សុខា ត្រូវបានបណ្តាញសង្គម Facebook ចែកចាយជាបន្តបន្ទាប់នៅថ្ងៃទី១០ ខែកក្កដានេះ ដោយអះអាងថា «បុរសល្មោភកាម មានស្នេហាត្រួតគ្នា២-៣នាក់ លាក់បាំងប្រពន្ធដើម»។

បណ្តាញសង្គម Facebook ដែលមានឈ្មោះថា «យុត្តិធម៌ សង្គម» បានបង្ហោះសំឡេងសន្ទនារបស់ ផាត់ ផល្លា ជាមួយនឹងខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖

«រឿងអាស្រូវបុរសល្មោភកាម ផាត់ ផល្លា។ នារីរងគ្រោះដែលជាកម្មការនីដោយមន្ត្រីអស់សាច់ជំនិតលោក កឹម សុខា បានបន្តលាតត្រដាងអំពីស្នេហាស្មោគគ្រោក​របស់ ផាត់ ផល្លា ជាមួយនារីពេទ្យយោធាម្នាក់នៅខេត្តបាត់ដំបង។ ក្នុងពេលជាមួយគ្នា ដោយភាពមិនស្កប់ស្កល់នឹងតម្រេកតណ្ហា ផាត់ ផល្លា បានទាក់ទងរួមរក្សស្នេហា ជាមួយនារីម្នាក់ទៀតឈ្មោះ កញ្ចនា ដែលធ្វើពេទ្យទាហាននៅ នៅខេត្តបាត់ដំបង។ ដើម្បីលាក់បាំងពីប្រពន្ធដើមឈ្មោះ សុខថា ជនល្មោភកាម ផាត់ ផល្លា តែងតែលួចស្កាត់ទៅជួបគ្នា នៅខេត្តបាត់ដំបង ហើយក៏មាន ពេលខ្លះ នារី កញ្ចនា ក៏មករកផាត់ ផល្លា ដល់ភ្នំពេញ។ ចាប់តាំងពីមានស្នេហាត្រួតគ្នា ពីរ បី ផាត់ ផល្លាក៏ចាប់ផ្តើមបង្ករឿងដោយប្រើពាក្យសំដី អសុរសមកលើ នារីអភព្វ័ស្នេហ៍ដែលជាកម្មការនីស្ទើររាល់ថ្ងៃ ។គេទាំងពីរនាក់ ផាត់ ផល្លា និង កញ្ចនា បានសារសងស្នេហាតាមទូរសព្ទ័ដោយគ្មានការលាក់លៀម ព្រោះតាមដឹងច្បាស់ ផាត់ ផល្លា បានបង្ហើបឲ្យដឹងថា នារីកញ្ចនា មានវយ័ចំណាស់បន្តិច ប៉ុន្តែនាងមានទ្រពសម្បត្តិគួរសម ព្រោះនាងមានរបរបន្ថែមជាមេកន្ទុយលេខផងដែរ ដែលខុសគ្នាពីកម្មការនីអភ័ព្ទដែលគ្មានទ្រព្យធនអ្វីសោះ»៕