Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តព្រះសីហនុ​ បើកយុទ្ធនាការឆែកឆេរអាវុធជាតិផ្ទុះ ដោយឃាត់រថយន្ត ១២១គ្រឿង និងម៉ូតូ ១៣៤គ្រឿង តែមិនឃើញមានអ្វីគួរឲ្យគត់សម្គាល់ឡើយ

09-07-2018 21:51

(ព្រះសីហនុ)៖ កម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ បានសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ​ស្នងការនគរបាលខេត្តព្រះសីហនុ ចុះធ្វើការត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ នៅគោលដៅ មុខមន្ទីរសុខាភិបាលខេត្ត ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះថា កម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ នៅល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ បើកយុទ្ធនាការចុះត្រួតពិនិត្យ​ និងឆែកឆេររកអាវុធជាតិផ្ទុះ ដោយឃាត់បានរថយន្តចំនួន ១២១គ្រឿង និងម៉ូតូបានចំនួន ១៣៤គ្រឿង ផងដែរ។

លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងទៀតថា ជាលទ្ធផលនៃការត្រួតពិនិត្យ និងឆែកឆេរ រកមើលអាវុធជាតិផ្ទុះនោះ ពុំ​ឃើញមានអ្វី គួរឲ្យកត់សម្គាល់ឡើយ៕