(ភ្នំពេញ)៖ បន្ទាប់ពីរឿងអាស្រូវផ្លូវភេទរបស់ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានស្ងប់ស្ងាត់នោះ ពេលនេះរឿងអាស្រូវផ្លូវភេទរបស់ មនុស្សជំនិតលោកម្នាក់ ក៏បានចាប់ផ្តើមផ្ទុះឡើងម្តង ដោយត្រូវនារីជាស្រីកំណាន់ ទម្លាយតាមបណ្តាញសង្គម Facebook ព្រោះតែមិនអាចទ្រាំនឹងការឈឺចាប់បាន។

លោក ផាត់ ផល្លា ជាមន្ត្រីស្ថានទូតអាមេរិក និងអ្នកដឹកនាំជាន់ខ្ពស់ម្នាក់ របស់គណបក្សសង្គ្រោះជាតិដែលជាមនុស្សជំនិតរបស់ លោក កឹម សុខា ត្រូវបានបណ្តាញសង្គម Facebook ចែកចាយជាបន្តបន្ទាប់នៅថ្ងៃនេះ ដោយអះអាងថា បានធ្វើអំពើស្មោកគ្រោក ហើយធ្វើបាបចិត្តស្រីកំណាន់ដែលជាសាហាយស្មន់របស់លោក។

បណ្តាញសង្គម Facebook ដែលមានឈ្មោះថា «យុត្តិធម៌ សង្គម» បានបង្ហោះសំឡេងសន្ទនារបស់ ផាត់ ផល្លា ជាមួយនឹងខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖

«កាលពីជាងមួយឆ្នាំមុននារីម្នាក់ (សុំមិនបញ្ចេញឈ្មោះ) ដែលមានទំនាក់ទំនងជាមួយឈ្មោះ ផាត់ ផល្លា ដែលជាមន្ត្រីស្ថានទូតអាមេរិក ហើយជាអ្នកដឹកនាំជាន់ខ្ពស់ម្នាក់ របស់គណបក្សសង្គ្រោះជាតិដែលជាមនុស្សជំនិតរបស់លោក កឹម សុខា រហូតឈានដល់មាន ស្នេហាលួចលាក់សាហាយស្មន់។ ផាត់ ផល្លា គឺជាមនុស្ស មិន ចេះស្កប់ស្កល់តម្រេកតណ្ហា មានស្រីស្នេហ៍លួចលាក់រាប់មិនអស់ដូចជានារី កញ្ចនា និងនារី គឹម ហេង។

នារីអភ័ព្វទទួលរងនូវ អំពើថោកទាបរបស់ ផាត់ ផល្លា បានទម្លាយថាខ្លួននាងត្រូវបានបង្ខំឱ្យលេបថ្នាំការពារកុំឱ្យមានកូនដើម្បីគេចវេសជាប់ចំណងដែលគាត់ត្រូវទទួលខុសត្រូវ ។ ឮសម្លេងសន្ទនារវាងលោក ផាត់ ផល្លា និងនារីអភ័ព្វ ធ្វើឱ្យយើងនឹកឃើញទៅដល់ទំនាក់ទំនងស្នេហាលួចលាក់របស់ មេគាត់ កឹម សុខា ជាមួយ ស្រីមុំ កាលពីកន្លងមក ដែលលោក កឹម សុខា បានបង្ខំឱ្យនារី ស្រីមុំយកកូនចេញ ហើយក៏បានផ្ទុះរឿងអាស្រូវកើតឡើង ខ្ទរខ្ទាយពេញ Facebook។

បើនិយាយពីភាពស្មោកគ្រោក ការប្រព្រឹត្តអំពើអាណាចា ស្នេហាលួចលាក់ក្បត់ប្តីប្រពន្ធ និងការលួចទាក់ទងស្រីក្មេងៗដើម្បីបម្រើកាមតណ្ហា បានកើតមានឡើងយ៉ាងផុលផុសនៅក្នុងជួរមេដឹកនាំអតីតបក្សង្គ្រោះជាតិ ក្នុងនោះមានទាំងប្តី ប្រពន្ធ មួយចំនួនសាហាយស្មន់និងគ្នាកពេញ ផ្ទៃក្នុងបក្សទៀតផង។

ទាំងនេះគឺជារឿងរ៉ាវស្នេហាដ៏អាស្រូវ របស់ពួកមេដឹកនាំបក្សដែលតុលាការរំលាយ គឺរាប់គិតតាំងពីក្បាល់ម៉ាស៊ីន រហូតដល់ជើងក្រោម ដូចជា ផាត់ផល្លា ក៏មិនខុសអីពី កឹម សុខា ចៅហ្វាយនាយ ជំនិតរបស់គាត់ដែរ នេះហើយដែលគេហៅថា «ឆ្នាំងណាគ្របហ្នឹង»។

ដើម្បីកុំឲ្យមានការសង្សយ័ សូមទម្លាយ សំឡេងឆ្លើយឆ្លងរវាង ផាត់ ផល្លា ជាមួយនារី អភ័ព្វស្នេហ៍ម្នាក់នេះ ហើយនឹងបន្តទម្លាយបន្ថែមទៀតនូវអំពើស្មោកគ្រោករបស់បុរសល្មោភកាម ផាត់ ផល្លា ជាមួយប្រពន្ធចុង និងស្រីកំណាន់ជាច្រើននាក់ទៀត»៕