(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,២៤៨គ្រឿង រកឃើញល្មើសច្បាប់១៤៣គ្រឿង (ម៉ូតូ៥៣ភាគរយ) អប់រំ៨៥គ្រឿង និងផាកពិន័យ៥៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៩ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៦៦៤គ្រឿង, អប់រំ៥៣គ្រឿង និងផាកពិន័យចំនួន២៣គ្រឿង។
រយៈពេល០៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ១០,០២១គ្រឿង រកឃើញមធ្យោបាយល្មើស ១,៣៩៥គ្រឿង អប់រំ៦៧២គ្រឿង និងពិន័យ៧២៣គ្រឿង៕