(បន្ទាយមានជ័យ)៖ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោក សាន ស៊ានហូ ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត បានអញ្ជើញទៅសំណេះសំណាលជាមួយប្រជាជន និងសមាជិក សមាជិកា ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ប្រមាណជា៥០០នាក់។
លោក សាន ស៊ានហូ ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត បានថ្លែងថា រាល់ថ្ងៃនេះនៅប្រទេសកម្ពុជា មានការអភិវឌ្ឍគ្រប់បែបយ៉ាងដោយសារតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបក្ស និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានលះបង់នៅ សាច់ស្រស់ ឈាមស្រស់ ពេលវេលាជាច្រើន និងប្រឈមការគ្រោះថ្នាក់រាប់ភ្លេច ដើម្បីប្រទេសជាតិកម្ពុជា។
សូមបងប្អូនប្រជាពលរដ្ឋកុំចាញ់បោកពួកខួរក្បាលបរទេស ជាពិសេស អាវិទ្យុអាស៊ីសេរី ដែលយកព័ត៌មានមិនពិត បំភ្លៃការពិតបោកប្រជាជនរស់នៅបរទេស ដែលមិនដែលមករស់នៅប្រទេសរបស់ខ្លួន រួមទាំងប្រជាជនកម្ពុជារស់នៅប្រទេសកម្ពុជាផងដែរ។
លោកប្រធានបន្តថា អាវិទ្យុស៊ីសេរីចេះតែផ្សាយព័ត៌មានមិនពិតចេះតែថា នៅតាំងខ្ញុំបានមកធ្វើជាអភិបាលក្រុងប៉ោយប៉ែតមកគឺធ្វើ បំរើប្រជាពលរដ្ឋគ្រប់ពេលវេលា គ្មានថ្ងៃឈប់សម្រាកឡើយ ខ្ញុំមកនេះលាងមាន២យ៉ាង មួយលាងផ្លូវ ធ្វើផ្លូវ ពីរលាងផ្លូវចិត្ត ទាំងមន្ត្រីទាំងប្រជាពលរដ្ឋ។
លោកប្រធានបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត បន្ថែមថា អាមេរិកបានទំលាក់គ្រាប់បែក ទំលាក់គ្រាប់ធំធំ គ្រាប់គីមីជាច្រើនតោន បានទំលាក់ចំក្បាលពលរដ្ឋស្លាប់ប្រជាជនកម្ពុជារាប់សិននាក់ ។ ចុះហេតុអីបានជាអាវិទ្យុស៊ីសេរីទៅបំរើគេចឹង យកខួរក្បាលកូនខ្មែរទៅបំរើបរទេស៕