(ភ្នំពេញ)៖ នៅវេលាម៉ោងជិត៤រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ អគ្គិភ័យដែលបានឆាបឆេះរោងចក្រផលិតម្ជុល ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ បានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានបើកប្រតិបត្តិការបាញ់ពន្លត់អស់ជាច្រើនរថយន្ត។ នេះបើយោងតាមភ្នាក់ងារព័ត៌មាន Fresh News នៅកន្លែងកើតហេតុ។
សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង។ ព័ត៌មានលម្អិតនឹងផ្សាយជូននាពេលបន្តិចទៀត៕