Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ត្រៀមខ្លួនរួចហើយទៅចូលរួមការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ជ្រើសមេដឹកនាំដែលគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ (Video inside)

09-07-2018 15:27

(ភ្នំពេញ)៖ ប្រជាពលរដ្ឋនៅភូមិស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានត្រៀមខ្លួនរួចជាស្រេចហើយ ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបន្តដង្ហើមជីវិតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជ្រើសរើសមេដឹកនាំដែលនាំពួកគាត់ស្រលាញ់ពេញចិត្ដ ហើយក៏ជាមេដឹកនាំ ដែលគិតផលប្រយោជន៍ប្រជាជនជាធំ និងនាំមកនូវសុខសន្ដិភាព និងការអភិវឌ្ឍជូនជាតិ ។

ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News ប្រជាពលរដ្ឋ នៅភូមិស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានថ្លែងថា ពួកគាត់បានត្រៀមខ្លួនទៅបោះឆ្នោតរួចរាល់ហើយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ទោះបីរវល់យ៉ាងណាក្ដី ក៏ត្រូវតែទុកចោលសិន ទៅបោះឆ្នោត ព្រោះការបោះឆ្នោតមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់។

ពួកគាត់បានបញ្ជាក់យ៉ាងដូច្នេះ «នេះជាពេលវេលា ដែលពួកខ្ញុំមានសិទ្ធិក្នុងការជ្រើសរើសមេដឹកនាំ ដែលខ្ញុំស្រលាញ់គាំទ្រ ពិសេសមេដឹកនាំដែលមានការគិតគូរ និងយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត និងជួយឲ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធារ»

សូមបញ្ជាក់ថា នៅសល់តែ២០ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ឈានចូលមកដល់ហើយ។ ការបោះឆ្នោតអាណត្តិនេះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែង រហូតដល់ទៅ២០គណបក្ស។

សូមទស្សនាវីដេអូ របស់ប្រជាពលរដ្ឋ នៅភូមិស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បង្ហាញពីការប្ដេជ្ញាចិត្ដ ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ៖