(សៀមរាប)៖ បុរី «ទេសចរណ៍» ខេត្តសៀមរាប បានប្រកាសរៀបចំកម្មវិធីចាប់រង្វាន់ «ទិញផ្ទះមានសំណាង» នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដែលជាគម្រោងអភិវឌ្ឍន៍ ដោយក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា ហៅកាត់ថា OCIC និង ហិរញ្ញប្បទានផ្ទាល់ពីធនាគារកាណាឌីយ៉ា ក.អ។
បុរី ទេសចរណ៍ លាតសន្ធឹងលើផ្ទៃដី ប្រមាណជាង៦០ហិចតា ដែលជាទីតាំង សក្តានុពល ក្នុងការអភិវឌ្ឍន៍ ដោយមានការសាងសង់ជាលំនៅដ្ឋានអាជីវកម្ម វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងមានផ្លូវក្នុងបុរីធំទូលាយ ប្រព័ន្ធភ្លើងរដ្ឋ ប្រព័ន្ធចម្រោះទឹកស្អាត ផ្សារ សាលារៀន សួនច្បារ សួនកម្សាន្ត ក្លឹបហាត់ប្រាណ ដែលជាជម្រើសដ៏ល្អ សម្រាប់ប្រកបអាជីវកម្ម ព្រមជាមួយការស្នាក់នៅ ដ៏ប្រណិតភាព ផាសុខភាព និងសុវត្ថិភាព។
បច្ចុប្បន្ន បុរីទេសចរណ៍ បានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ អតិថិជន សម្រាប់គម្រោងទី១ និងទី២ ដែលជាប្រភេទផ្ទះល្វែងអាជីវកម្ម ដែលមានទំហំទទឹង ៥ម៉ែត្រ និង បណ្ដោយប្រវែង១៥ម៉ែត្រ មានកម្ពស់២ជាន់។
ដោយតម្រូវការ មានការកើនឡើង នឹងដើម្បីឆ្លើយតបតម្រូវការទីផ្សា ក្រុមហ៊ុនបានបើកលក់ គម្រោងទី៣ និងទី៤ ដែលជាប្រភេទ វីឡាភ្លោះ និងវីឡាទោល ដែលមានទំហំទទឹង ៦ម៉ែត្រ និងបណ្ដោយប្រវែង១០ម៉ែត្រ មានកម្ពស់២ជាន់ រួមមានបន្ទប់គេង៣ និងបន្ទប់ទឹក៣ ដែលអាចចតរថយន្តបាន២គ្រឿង។ គួរបញ្ជាក់ផងដែរថា គម្រោងទី៣ និងគម្រោងទី៤នេះ បានលក់អស់ប្រមាណ ៧០ភាគរយ រួចមកហើយ។
ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងទិញផ្ទះ ក្នុងគម្រោងទី៣ និងគម្រោងទី៤ ដែលជាប្រភេទផ្ទះវីឡាទោល និងផ្ទះវីឡាភ្លោះ ក្រុមហ៊ុននឹងរៀបចំកម្មវិធី «ទិញផ្ទះមានសំណាង» ដែលកម្មវិធីប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៥ល្ងាច រហូតដល់ម៉ោង៨យប់ នៅការិយាល័យលក់ នៃបុរីទេសចរណ៍ ខេត្តសៀមរាប។
អតិថិជនទាំងអស់ និងមានឱកាសឈ្នះរង្វាន់ ជាច្រើនដូចជា រថយន្ត Mazda សេរីឆ្នាំ២០១៨ មួយរង្វាន់, ទូរស័ព្ទ Iphone X ចំនួន៥រង្វាន់, ទូរទឹកកកចំនួន៥រង្វាន់, ម៉ាស៊ីនបោកគក់ចំនួន៥រង្វាន់, ម៉ាស៊ីនត្រជាក់៥រង្វាន់ និងរង្វាន់ផ្សេងៗទៀត។
សម្រាប់អតិថិជន ដែលមិនទាន់បានទិញផ្ទះ ក្នុងគម្រោងទី៣ និងគម្រោងទី៤ ក្រុមហ៊ុននៅរក្សាការបញ្ចុះតម្លៃរហូតដល់៣ភាគរយ ការបង់ប្រាក់ដោយគ្មានការប្រាក់រយៈពេល១២ខែ រួមនឹងបណ្ណផ្សងសំណាង ជូនគ្រប់អតិថិជនទាំងអស់ ដែលបានធ្វើការទិញចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨។
សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកផ្ទាល់នៅការិយាល័យលក់បុរីទេសចរណ៍ ខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅ (អតីតបុរីសុខលាភ) ភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានចម្ងាយ ប្រមាណ៣គីឡូម៉ែត្រ ពីផ្សារលើខេត្តសៀមរាប ឬទំនាក់ទំនង មកកាន់ទូស័ព្ទលេខ ០៧៧ ២៦៦ ២០៩ និង ០៧១ ៦៧ ៦៧ ៧៩៦៕