(ភ្នំពេញ)៖ ប្រធានការិយាល័យតំណាងរបស់ក្រុមហ៊ុន ប៉ាណាសូនិក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក ម៉ារេស៊ូកេ ណាហ្គាតុស៊ិ (Maresuke Nagatoshi) បានថ្លែងឲ្យដឹងថា ម៉ាស៊ីនបោកសម្លៀកបំពាក់ ស៊េរីថ្មី ដ៏ល្បីលរបស់ Panasonic បានលក់លើទីផ្សារកម្ពុជាហើយ ។ពិសេសលោកអ្នកដែលជ្រើសរើសយកមកប្រើប្រាស់ នឹងទទួលបានអត្ថប្រយោជន៍ខ្ពស់ចំណេញបានច្រើន និងភាពទំនើបទាន់សម័យផងដែរ ។

លោកបន្ដថា ប៉ាណាសូនិក ស៊េរីថ្មីនេះ ជារចនាបទថ្មីនៃម៉ាស៊ីនបោកគត់របស់ក្រុមហ៊ុន ដែលរួមជាមួយនឹងលក្ខណៈពិសេសតែមួយគត់ និងប្រកបដោយភាពឆ្នៃប្រឌិត បង្កើនប្រសិទ្ធភាពនៃការលាងសំអាត ចំនេញពេលវេលា និងសន្សំសំចៃការប្រើប្រាស់ថាមពល ។

*ទីមួយ៖ ប្រព័ន្ធថ្មី ActiveFoam ដែលបង្កើតពពុះសាប៊ូមានសមត្ថភាពខ្ពស់ ក្នុងការកំចាត់ស្នាមប្រឡាក់ខ្លាំង លើសាច់ក្រណាត់ និងជំរុញការលាងសម្អាតបានយ៉ាងល្អ ។

*ទីពីរ៖ Stain Master+ ការរួមបញ្ចូលគ្នានៃឥទ្ធិពលលាងសម្អាត និងសីតណ្ហភាពទឹកដ៏ល្អបំផុត រូមទាំងថាមពលលំហូរទឹកនៅតែរក្សាការសម្អាតសំលៀកបំពាក់បានយ៉ាងល្អ និងរក្សាភាពស្រស់ស្អាតរបស់សំលៀកបំពាក់ ជាមួយនឹងការចំណាយពេលវេលាដ៏តិចតួចបំផុត ។

*ទី៣៖ ការរចនាមាត់ធុងធំទូលាយ easy wide opening នៃម៉ាស៊ីនបោកគក់ របស់ក្រុមហ៊ុនប៉ាណាសូនិកតែមួយគត់ ដែលបង្កើតវាឡើយដើម្បីធ្វើឲ្យគ្មានភាពតានតឹងក្នុងការដក ដាក់សម្ភារៈធំៗ និងងាយស្រួលដាក់សម្ភារៈដល់បាតម៉ាស៊ីនបោកគក់ ។

លោកថ្លែងទៀតថា «យ៉ាងហោចណាស់ បច្ចេកវិទ្យា Inverter និងECONAVIតែមួយគត់របស់ក្រុមហ៊ុន ដែលបានរកឃើញសីតុណ្ហភាពទឹកលាងសម្អាតសម្ភារៈក្នុងពេលបោកគក់ ។វាបានធ្វើការដោយស្វ័យប្រវត្តិ ក្នុងពេលប្រត្តិបត្តិការណ៍ ដើម្បីសន្សំសំចៃថាមពលអគ្គិសនី និងទឹក ។បច្ចេកវិទ្យាច្នែប្រឌិតយ៉ាងពិសេសរបស់ក្រុមហ៊ុនប៉ាណាសូនិក ជាមួយនឹងប្រព័ន្ធ ActivFoam ដែលមិនទាន់មានដៃគូប្រកួតប្រជែងណាមួយអាចធ្វើដូច ។ ខ្ញុំសង្ឃឹមថាលោកអ្នករីករាយក្នុងការទស្សនា និងបានសាកល្បងផលិតផលថ្មី របស់យើងខ្ញុំក្នុងអំឡុងពេលដាក់បើកសម្ពោធលក់ទីផ្សារកម្ពុជា និងដាក់តាំងនៅផ្សារទំនើបអ៊ីអន ២សែនសុខ»

ស្របតាមពាក្យស្លោកជាសកលរបស់ក្រុមហ៊ុនប៉ាណាសូនិក «ជីវិតកាន់តែប្រសើរ ពិភពកាន់តែប្រសើរ» ក្រុមហ៊ុនប៉ាណាសូនិក មានបំណងបន្តការណែនាំផលិតផលថាមពល ដ៏មានប្រសិទ្ធភាពបន្ថែមទៀត និងផលិតផលដែលងាយស្រួលប្រើប្រាស់ ជាមួយនឹងការរចនាដែលមានភាពរលោង ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែប្រសើរឡើង ។ ជាមួយនឹងការណែនាំរចនាបទថ្មីទាំងនេះ អាចពង្រីកជម្រើសរបស់អតិថិជន ដោយការផ្តល់ជូនផលិតផលប្រើប្រាសក្នុងផ្ទះ ដែលបំពេញទៅតាមចំណង់ចំណូលចិត្តនៃរបៀបរបបរស់នៅផ្សេងៗគ្នា និងស្របទៅតាមតម្រូវការទីផ្សារ ដែលចេះតែប្រែប្រួលមិនឈប់ឈរ ។

លោក ម៉ារេស៊ូកេ ណាហ្គាតុស៊ិ បានថ្លែងបញ្ជាក់ថា «រួមជាមួយនឹងការផ្តល់ផលិតផលដែលមានគុណភាណខ្ពស់គួរឲ្យទុកចិត្ត យើងខ្ញុំក៏ខិតខំផ្តល់ជូននូវសេវាបំរើអតិថិជនដ៏ល្អផងដែរ ។ ឆ្នាំនេះគឺជាខួបគម្រប់១០០ឆ្នាំរបស់ក្រុមហ៊ុនប៉ាណាសូនិក ហើយក្រុមហ៊ុនប៉ាណាសូនិក មិនអាចរស់បាន១០០ឆ្នាំនោះទេ ប្រសិនបើគ្មានការជឿទុកចិត្តពីសំណាក់អតិថិជន ដូចនេះក្រុមហ៊ុន មានបំណងបង្កើនទំនាក់ទំនងឲ្យកាន់តែរឹងមាំ ដោយផ្អែកលើការជឿទុកចិត្ត ជាមួយនឹងអតិថិជនរបស់ខ្លួនសម្រាប់រយៈពេល១០០ឆ្នាំទៅមុខទៀត ដោយគិតចាប់ផ្តើមពីឆ្នាំនេះទៅ ៕