(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរហៅហូល និង ហ៊ែលឃែរ ហៅកាត់ថា KHH បានរៀបចំ «ការសម្ពោធផលិតផល HORECA និងអបអរសាទរការទទួលបានវិញ្ញាបនបត្រ ISO 9001: 2015 » ដែលធ្វើឡើងនៅទន្លេបាសាក់ នៅកាលពីចុងសប្ដាហ៍នេះ ។
ក្រុមហ៊ុន KHH ជាក្រុមហ៊ុនផលិតនូវផលិតផលក្នុងស្រុកមួយនាំមុខគេនៅក្នុងប្រទេសកម្ពុជា ដែលថ្មីៗនេះផងដែរក្រុមហ៊ុនក៏បាននូវទទួលវិញ្ញាបនបត្រ ISO 9001: 2015 សម្រាប់គ្រប់ផលិតផលរបស់ខ្លួន ដែលបានផលិត និងកំពុងតំណើរការនៅលើទីផ្សារសព្វថ្ងៃ មានដូចជា ផលិតផលប្រើប្រាស់ផ្ទាល់ខ្លួន និងផលិតផលប្រើប្រាស់នៅក្នុងផ្ទះ ដែលមានការទទួលស្គាល់គុណភាពស្តង់ដារជាលក្ខណៈអន្តរជាតិ។ គ្រប់ផលិតផលរបស់ក្រុមហ៊ុនទាំងអស់ បានផលិតដោយប្រើរូបមន្ត និងបច្ចេកវិទ្យាមកពីប្រទេសកូរ៉េ ជាមួយនឹងក្រុមអ្នកជំនាញក្នុងឧស្សាហកម្មនេះ គឺលោក Lee Sukho និងលោកLee Hoon ដែលពួកគាត់មានបទពិសោធន៍នៅប្រទេសកូរ៉េ អស់រយៈពេលជាង៣០ឆ្នាំមកហើយ ។
ក្រុមហ៊ុន ក៏មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងបាននាំចូលវត្ថុធាតុដើមពីប្រទេសកូរ៉េ ដែលមានលិខិតបញ្ជាក់ និងបានធ្វើការសាកល្បងយ៉ាងម៉ត់ចត់ ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីឲ្យប្រាកដថា អតិថិជននឹងទទួលបាននូវភាពរីករាយជាមួយបទពិសោធន៍ល្អឥតខ្ចោះ នៅពេលបានប្រើប្រាស់ផលិតផលរបស់ខ្លួន។ ក្រុមហ៊ុន បានប្រតិបត្តិការយ៉ាងតឹងរឹងអនុវត្តតាមស្ដង់ដារអន្ដរជាតិ ដើម្បីបង្កើតផលិតផលដែលមានគុណភាព គួរជាទីទុកចិត្តជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ បច្ចុប្បន្នKHH កំពុងចែកចាយផលិតផល សាប៊ូកក់សក់ម៉ាកក្លិន សាប៊ូលាងខ្លួនម៉ាកក្លិ លាងដៃ លាងចាន និងសាប៊ូលាងចានម៉ាកល្អ ព្រមទាំងផលិតផលលាងសម្អាតទូទៅដូចជា សាប៊ូសម្អាតការ៉ូ សាប៊ូបោកសំលៀកបំពាក់ ទឹកក្រអូប និងសាប៊ូសម្អាតទូទៅ សំរាប់ប្រើប្រាស់ក្នុងសណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេនានា និងកន្លែងផ្សេងៗទៀតដែលមានបណ្តាញចែកចាយ និងសេវាដឹកជញ្ជូនទូទាំង២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។
នាពេលខាងមុខនេះក្រុមហ៊ុន ក៏មានគម្រោងចែកចាយទៅតាមបណ្តាប្រទេសនៅតំបន់អាស៊ី និងអឺរ៉ុប ផងដែរបន្ទាប់ពីទទួលបាននូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុង និងក្រៅប្រទេអស់ រយះពេលជាង៣ឆ្នាំមកនេះ។ សម្រាប់លោកអ្នកចង់ចែកចាយបន្ត ឬទិញទៅប្រើប្រាស់បន្តសូមទំនាក់ទំនង៖ ផ្ទះលេខ៦១៦ ផ្លូវពេទ្យសត្វ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ រាជធានីភ្នំពេញ,
ទូរស័ព្ទ៖ +៨៥៥ (០)២៣ ៩៨៥ ៧៦៤ / ៨៩ ៥១៧ ៣៦៦ និងអ៊ីម៉ែល: [email protected] ៕