(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៩ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយជំរុញឲ្យម្ចាស់រោងច ក្រសហគ្រា និងគ្រឹះស្ថានទាំងអស់ បើកប្រាក់ឈ្នួលឲ្យកម្មករនិយោជិត ឲ្យបានមុនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីសម្រួលដល់ការចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ដែលរៀបចំឡើងនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ។

ក្រសួងបញ្ជាក់ទៀតថា ក្នុងករណីម្ចាស់រោងចក្រ សហគ្រាស មិនមានលទ្ធភាពបើកប្រាក់ឈ្នួលបានទាន់ពេលទេ សូមអនុញ្ញាតឲ្យកម្មករទទួលបានប្រាក់បុរេប្រទានយ៉ាងតិច៥០ភាគរយ មុនថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨៕