(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ វេទិការសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដោយបានអញ្ជើញ គ.ជ.ប មកជួយបណ្តុះបណ្តាល។
កម្មវិធីនេះប្រព្រឹត្តឡើងក្រោមវត្តមានលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានគណៈកម្មការសម្របសម្រួលការងារសង្កេតការណ៍ជាតិ និងអន្តរជាតិ និង លោក ឌឹម សុវណ្ណរុំ សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ គ.ជ.ប រួមជាមួយតំណាងអង្កការសង្គមស៊ីវិជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ នៅវិទ្យាស្ថានជាតិអប់រំ។
កម្មវិធីនេះមានគោលបំណងបណ្តុះបណ្តាលស្តីអំពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ គជប និងលើកឡើងអំពីច្បាប់ស្តីអំពីការជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងបង្ហាញពីតួនាទីរបស់អ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិ៕