(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃទីពីរនៅតែមានសកម្មភាពផុលផុស តែមិនមានបញ្ហាណាមួយនាំឲ្យប៉ះពាល់ណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ពោលស្ថានការណ៍នៅតែល្អប្រសើរ។
បើតាមសេចក្តីប្រកាសព័ត៌មានយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទីពីរនេះ គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងបានធ្វើសកម្មភាពទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
ខាងក្រោមជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បង្ហាញពីស្ថានការណ៍នៃការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះ៖