យុវសិស្សកម្ពុជាមួយរូប មកពីសាលាអន្ដរជាតិ CIA First ប្រលងជាប់ទៅចូលរួមកិច្ចប្រជុំកំពូលសិស្សានុសិស្ស តំបន់អាស៊ី នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង (Video Inside)
08-07-2018 18:07
(ភ្នំពេញ)៖ យុវសិស្សឈ្មោះ លក្ខណ៍ មុនីពុទ្ធិចក្រ មកពីសាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានប្រលងជាប់ ទៅចូលរួមកិច្ចប្រជុំកំពុងសិស្សានុសិស្សតំបន់អាស៊ី នៅប្រទេសកូរ៉េខាងត្បូង រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០១៨ ។
យុវសិស្ស លក្ខណ៍ មុនី ពុទ្ធិចក្រ បានឲ្យដឹងថា «កាលដែលខ្ញុំប្រលងជាប់ នឹងជ្រើសរើសចេញពីបេក្ខជនដាក់ពាក្យក្នុងចំណោមសិស្ស២០៦០នាក់ មកពីទូទាំងទ្វីបអាស៊ី ក្នុងការបានចូលរួមកិច្ចប្រជុំនេះ កំពូលសិស្សានុសិស្ស តំបន់អាស៊ី (Asian Student Summit)នេះ ដោយសារតែខ្ញុំចូលចិត្ដឆែកមើលទៅតាមអនឡាញណាស់ ហើយខ្ញុំក៏បានបើកមើលតាម Online Application ហើយខ្ញុំចុចលើក វេបសាយ Asian Student Summit.olg ដែលប្រលងជ្រើសរើសសិស្សនៅទូទាំងទ្វីបអាស៊ី ខ្ញុំក៏បានដាក់ពាក្យប្រលងនឹងគេដែរ ក្រោយពេលដែលខ្ញុំប្រលងគ្រប់ទៅតាមមុខវិជ្ជា ដាក់គេមកតាមអនឡាញហើយនោះ ពីរថ្ងៃក្រោយ ក៏គេប្រាប់ខ្ញុំវិញតាមរយៈ អ៊ីម៉េលថា ខ្ញុំបានជួបហើយ ពេលខ្ញុំត្រេកអរណាស់»។
មុនី ពុទ្ធិចក្រ បានឲ្យដឹងផងដែរថា «សម្រាប់ការប្រលងនោះ មានបីដំណាក់កាល ដើម្បីឈានដល់ការទទួលបានលទ្ធផលជោគជ័យនេះ ហើយការជោគជ័យនេះ ពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ ព្រោះនេះជាការតំណាងសាលារៀនរបស់ខ្ញុំទាំងមូល និងតំណាងឲ្យសិស្សនៅកម្ពុជាយើងផងដែរ» ។
ក្នុងឱកាសនោះដែរយុវសិស្ស លក្ខណ៍ មុនីពុទ្ធិចក្រ ក៏ទទួលបានការលើកទឹកចិត្ដ ពីសាលារៀន CIA International First ដែលបានផ្ដល់ជាថវិកា និងបុរី រិទ្ធិ ឧបត្ថម្ភសំបុត្រយន្តហោះ ផងដែរ។
សូមស្ដាប់ការលើកឡើងរបស់ លក្ខណ៍ មុនី ពុទ្ធិចក្រ ក្នុងការប្រលងជាប់ ទៅចូលរួមកិច្ចប្រជុំកំពូលសិស្សានុសិស្ស តំបន់អាស៊ី នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដូចខាងក្រោម៖