(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧៤៥គ្រឿង រកឃើញល្មើសច្បាប់៩៩គ្រឿង (ម៉ូតូ៦៨ភាគរយ) អប់រំ៦៤គ្រឿង និងផាកពិន័យ៣៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៨ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៥៣០គ្រឿង, អប់រំ៤១គ្រឿង និងផាកពិន័យចំនួន២២គ្រឿង។
រយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ៨,៧៧៣គ្រឿង រកឃើញមធ្យោបាយល្មើស ១,២៥២គ្រឿង អប់រំ៥៨៧គ្រឿង និងពិន័យ៦៦៥គ្រឿង៕