(ភ្នំពេញ)៖ ក្រុមហ៊ុន United Auto Trading ទទួលបានការកោតសសើរ លើកទឹកចិត្តពីខាងរោងចក្រ បានផលិតរថយន្ត Chevrolet របស់ General Motor (GM) អាមេរិក ហើយខាងរោងចក្របានសម្រេចអនុញ្ញាតិផ្តល់សិទ្ធជាលើកទីពីរ ទៅលើការបញ្ចេញលក់រថយន្ត ដែលបំពាក់នៅគ្រឿងតុបតែងពិសេស ពីខាងរោងចក្រផ្ទាល់តែម្តង មកកាន់ទីផ្សារកម្ពុជា ដែលក្នុងនោះរួមមាន Chevrolet Trailblazer Perfect Edition ជាប្រភេទរថយន្តទេសចរណ៍ប្រាំពីរកៅអី និង Chevrolet Colorado Red-Line Edition ជាប្រភេទរថយន្តដឹកទំនិញធុនតូច។
គ្រាន់តែមានវត្ដមានរថយន្ដ Chevrolet ២០១៨ ភ្លាម តារាចម្រៀងដ៏ល្បីមួយរូបប្រចាំកម្ពុជា លោក ឆាយ វីរៈយុទ្ធ ដែលកំពុងតែទទួលជោគជ័យទាំងផ្នែកសិល្បៈ និងគ្រួសារ បានទិញជិះភ្លាមតែម្ដង ។លោកក៏បានលើកឡើងផងដែរ «ខ្ញុំពេញចិត្ដយ៉ាងខ្លាំងនូវរថយន្ដស៊េរីថ្មី Chevrolet Trailblazer Perfect Edition នេះណាស់រចនាឡើងមានភាពធំទូលាយ ផាសុកភាព ប្រណិតភាព កម្លាំងសំទុះខ្លាំង ស៊ីប្រេងតិច ងាយស្រួលពេលខ្ញុំទៅច្រៀងតាមខេត្ដម្ដងៗ មិនសូវជាអស់សាំងច្រើនហើយ ថែមទាំងងាយស្រួលបើកបរ ប្រកបដោយសុវតិ្ថភាពទៀត ព្រោះថារថយន្ដនេះ បានបំពាក់នូវបច្ចេកវិទ្យាទំនើប ប្រាប់សញ្ញាមុន ពេលមានបញ្ហា» ។
ទន្ទឹមនឹងនោះ លោក ប៉ែន ពិសិដ្ឋ នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Chevrolet បានថ្លែងថា ក្រុមហ៊ុនយើង ជាក្រុមហ៊ុនតែមួយគត់នៅកម្ពុជា ដែលទទួលបានសិទ្ធចែកចាយនូវរថយន្ដ និងគ្រឿងបន្លាស់រថយន្ដម៉ាក Chevrolet ផ្ទាល់ពីរោងចក្ររបស់ General Motor (GM) សហរដ្ឋអាមេរិក។ ម៉ាកសញ្ញាយីហោ Chevrolet នេះ គឺម៉ាកសញ្ញារបស់រថយន្ដដ៏ធំបំផុតមួយនៅលើពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១១ នៅទីក្រុង Detroit របស់សហរដ្ឋអាមេរិច។ សព្វថ្ងៃនេះChevrolet កំពុងធ្វើការផ្គត់ផ្គង់ និងចែកចាយលើទីផ្សារបរទេសជាង១០០ប្រទេស រួមទាំងកម្ពុជាផងដែរ ដោយបានលក់ចេញនូវរថយន្ដ ជាង៤លានគ្រឿងក្នុងមួយឆ្នាំ។ រាល់រថយន្ដ Chevrolet នីមួយៗ ត្រូវបានបង្កើតឡើងដោយភាពម៉ត់ចត់ សម្រិតសម្រាំង និងយកចិត្តទុកដាក់ខ្លាំងបំផុត ទៅលើភាពសន្សំសំចៃខ្ពស់ ទៅលើការស៊ីប្រេងជាមួយការកាត់បន្ថយខ្លាំងនូវកម្រិតបំពុលបរិស្ថាន ភាពល្អឥតខ្ចោះនៃការរចនាផ្នែកខាងក្នុង និងខាងក្រៅ ដោយភ្ជាប់មកជាមួយបច្ចេកវិទ្យាទំនើបៗ និងចុងក្រោយបំផុត។ ប្រព័ន្ធជើងក្រោមរឹងមាំ ដែលដំណើរការបានល្អគ្រប់ស្ថានភាពផ្លូវ គួបផ្សំជាមួយប្រព័ន្ធសុវត្ថិភាពលំដាប់ស្ដង់ដារអាមេរិច។
ពីមួយថ្ងៃទៅមួយថ្ងៃ រថយន្ត Chevrolet កាន់តែទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗ ពីសំណាក់បណ្តាអតិថិជនគ្រប់ស្រទាប់ជុំវិញសាកលលោក។ បើក្រឡេកមើលមកប្រទេសកម្ពុជាវិញ រថយន្ត Chevrolet កំពុងតែមានសំទុះកើនឡើងខ្លាំងក្នុងទីផ្សាររថយន្តថ្មី។ គ្រប់ម៉ូឌែលនៃ រថយន្ត Chevrolet ដែលបាននាំចួលទីផ្សារកម្ពុជា សុទ្ធតែត្រូវបានជ្រើសរើសជាពិសេស សម្រាប់ប្រជាជនខ្មែរសម័យថ្មី ដោយត្រូវបានរចនាឡើងមានភាពធំទូលាយ ផាកសុកភាព ប្រណិតភាព កម្លាំងសំទុះខ្លាំង ស៊ីប្រេងតិច អាយុកាលប្រើប្រាស់បានយូរ គ្រឿងបន្លាស់គ្រប់គ្រាន់ និងមានតម្លៃសមរម្យផងដែរ។
លោកបន្ដថា កាលលើកទីមួយដែលខាងរោងចក្រ បានសម្រេចអនុញ្ញាតិផ្តល់សិទ្ធទៅលើការបញ្ចេញលក់រថយន្ត ដែលបំពាក់នៅគ្រឿងតុបតែងពិសេស គឺកាលពីដើមឆ្នាំ២០១៨ ក្នុងគោលបំណងចូលរួមអប់អរខួបទី ១០០ឆ្នាំនៃការបង្កើតរថយន្តដឹកទំនិញ Truck របស់ Chevrolet។ រថយន្តដឹកទំនិញដែលបានដាក់លក់នៅពេលនោះគឺប្រភេទ Colorado Centennial ដែលត្រូវបានផលិតឡើងត្រឹមតែ១០០គ្រឿងតែប៉ុណ្ណោះ លើពិភពលោក ហើយកម្ពុជាយើងក៏ទទួលបាន១០គ្រឿងផងដែរ ដោយ១០គ្រឿងនោះ ត្រូវបានលក់ចេញអស់ត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីថ្ងៃសម្ពោធ ។
ខាងក្រោមនេះជាគុណសម្បត្ដិរបស់រថយន្ដស៊េរីថ្មី ២០១៨ ទាំងពីរមូដែល៖
*Chevrolet Trailblazer Perfect Edition សេរីថ្មីនេះ ពិតជាបានបើកទំព័រសករាជថ្មីនៃរថយន្តប្រភេទទេសចរណ៍ប្រាំពីរកៅអី (SUV) ដែលផលិតមកមានលក្ខណៈរឹងមាំ បង្ហាញពីអង់អាចបើមើលពីខាងក្រៅ និងភាពធំទូលាយ ប្រណិតនៃការរចនាផ្នែកខាងក្នុងរបស់រថយន្ត លក្ខណៈពិសេសដែលត្រូវបានបំពាក់លើ Chevrolet Trailblazer Perfect Edition រួមមាន៖ ម៉ាស៊ីនម៉ាស៊ូតប្រភេទ VGT Turbo Charge Engine 2800CC ដែលផ្តល់នៅកម្លាំងខ្លាំងអស្ចារ្យរហូតដល់ 200សេះសម្លេងស្ងាត់ល្អ,សន្សំសំចៃប្រេងខ្ពស់ ដោយស៊ីត្រឹមតែ ៧.៥ លីត្រតែប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ, កូនសោរជំនាន់ថ្មី អាចបញ្ជាដេរបញ្ឆេះម៉ាស៊ីន ឲ្យម៉ាស៊ីនត្រជាក់ដំណើរការពីចម្ងាយបាន ៥០ម៉ែត្រ និងអាចបញ្ជាទម្លាក់ ឬតម្លើងកញ្ចក់រថយន្តទាំងបួនផ្ទាំងបានពីចម្ងាយផងដែរ, ចង្កៀង, យ៉ានរថយន្ត ជាប្រភេទយ៉ានស្ពតទំហំ ១៨អ៊ីងពណ៌ខ្មៅរលោងស្រិល, កាម៉េរាក្រោយប្រភេទ Wild-Angle ពណ៌ធម្មជាតិមិនថាពេលយប់ និងមានបន្ទាត់ប្រាប់ពីគន្លងផ្លូវ (Guide-Line) បត់បែនទៅតាមដៃចង្គូត, ចង្គូតថ្មី ប្រភេទអេឡិចត្រូនិច (Electronics-Steering), ម៉ាស៊ីនត្រជាក់ ៣ជួរប្រភេទអូតូម៉ាទិច មានសីតុណ្ហភាពរហូតដល់១៦អង្សា អេក្រង់ប្រភេទថាច រួមទាំងប្រព័ន្ធផ្សេងទៀត សុទ្ធតែទំនើបទាន់សម័យល្អប្រណិត ។
*Chevrolet Colorado Red-Line Edition ក៏មានចំនុចពិសេសស្រដៀងគ្នាផងដែរ ដែលជាប្រភេទរថយន្តដឹកទំនិញធុនតូចដែលមានតែ ១០គ្រឿងតែប៉ុណ្ណោះ ត្រូវបានរចនាឡើងមិនចាញ់ម៉ូដែល Colorado Centennial នោះទេដោយម៉ូដែលថ្មីនេះ Chevrolet Colorado Red-Line Edition ត្រូវបានរចនាឡើងដោយផ្តោតសំខាន់ទៅលើភាពឡូយឆាយបែបស្ពត ដោយបំពាក់លើរថយន្តប្រភេទ Off-Rode នឹងមានលក្ខណៈមិនចាញ់ប្រភេទ SUV ប៉ុន្មានទេ។ ខាងក្រោមនេះជាលក្ខណៈពិសេសរបស់ Red-Line Edition៖ ម៉ាស៊ីនម៉ាស៊ូតប្រភេទ VGT Turbo Charge Engine 2800CC ដែលផ្តល់នៅកម្លាំងខ្លាំង អស្ចារ្យរហូតដល់ 200សេះ និងមានចំនុចពិសេសផ្សេងទៀត ។
លើសពីនោះ ក្រុមហ៊ុន United Auto Trading ក៏មានប្រារព្ធនៅកម្មវិធីតាំងបង្ហាញរថយន្តថ្មីទាំងពីរម៉ូដែលខាងលើនេះ ជូនដល់មហាជនបានទស្សនាផងដែរ នៅក្នុងបរិវេណជាន់ផ្ទាល់ដី ផ្សារទំនើបអ៊ីនអនម៉លសែនសុខ ចាប់ពីថ្ងៃទី៦-៧-៨ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយផ្តល់នៅកញ្ចប់ប្រូម៉ូសិនយ៉ាងសន្ធឹកសន្ធាប់ ដែលពុំធ្លាប់មានជូនដល់បណ្តាអតិថិជនដូចជា៖
*បង់មុនត្រឹមតែ 9900ដុល្លារ ក៏អាចក្លាយជារថយន្តសេរីថ្មីប្រភេទរថយន្តដឹកទំនិញធុនតូច Colorado ជាមួយការបង់ប្រចាំខែត្រឹមតែ 630ដុល្លារ តែប៉ុណ្ណោះ
* អតិថិជនអាចយករថយន្តចាស់ ដែលកំពុងប្រើប្រាស់សព្វថ្ងៃ មកប្តូរយករថយន្តថ្មីរបស់ Chevrolet ដែលនឹងទទួលបាននៅតម្លៃពិសេសលើសពីទីផ្សារខាងក្រៅរហូតដល់ទៅ 5000 ដុល្លារ។
រាល់ការទិញនូវរថយន្ត Chevrolet គ្រប់ម៉ូដែលអតិថិជន នឹងទទួលបាននៅការធានាលើគុណភាពរថយន្តរហូតដល់រយៈពេល ៣ឆ្នាំ ឬ៦ម៉ឺនគីឡូម៉ែត្រ រួមជាមួយនឹងការប្តូរប្រេងម៉ាស៊ីន តម្រងប្រេងម៉ាស៊ីន និងត្រួតពិនិត្យទូទៅរយៈពេល ១ឆ្នាំពេញ ឬ២ម៉ឺនគីឡូម៉ែតដោយឥតគិតថ្លៃ។
សម្រាប់ព័ត៌មានលម្អិត សូមអតិថិជន ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 095-555-832 ៕