(ហុងកុង)៖ ទីធ្លាសម្រាប់ចតរថយន្តដ៏ថ្លៃមួយកន្លែងនៅទីក្រុងហុងកុង ទើបតែត្រូវបានលក់ដាច់ក្នុងតម្លៃ៧៦០,០០០ដុល្លារ ខណៈតម្លៃជាមធ្យមនៃទីតាំងចតរថយន្តនៅទីក្រុងដ៏ទំនើបនេះ បានស្ទុះឡើងខ្ពស់ជាខ្លាំង ពោលបើរាប់ចាប់ពីឆ្នាំ២០០៦មក តម្លៃបានកើនឡើងដល់០៦ដងឯណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី០៨ ខែកក្កដា ឆ្នាំ២០១៨។
លោក Darrin Woon ជាបុគ្គលម្នាក់ដែលចូលចិត្តទិញនិងប្រមូលរថយន្តទុក ព្រមទាំងបានដឹករថយន្ត Mercedes-Benz ស៊េរីឆ្នាំ១៩៦៨ 600 Pullman និងរថយន្ត Abarth ស៊េរីឆ្នាំ១៩៥៧ Fiat ទៅកាន់រដ្ឋកាលីហ្វរញ៉ា ដើម្បីសន្សំសំចៃលើថ្លៃទីធ្លាសម្រាប់ចតពួកវានោះ បាននិយាយដូច្នេះថា «វាពិតជាមិនគួរឲ្យជឿឡើយ តើពិតមែនទេ? ទិញកន្លែងចតរថយន្ត? គឺមិនអាចទៅរួចឡើយ ព្រោះខ្ញុំអាចទិញរថយន្តបា០៥គ្រឿងឯណោះ បើថ្លៃម៉្លេះ»។
នៅ Ho Man Tin ដែលតំបន់ទីប្រជុំជនដ៏ប្រណិតមួយកន្លែង ក្នុងទីក្រុងហុងកុង ទីតាំងចតរថយន្តមួយកន្លែង បានបំបែកកំណត់ត្រាចាស់ តាមរយៈការលក់ដាច់ក្នុងតម្លៃខ្ពសកប់ពពក៧៦៥,០០០ដុល្លារ។
គួរជម្រាបថា បើតាមក្រុមអ្នកជំនាញ ការឡើងថ្លៃខ្ពស់នៃទីធ្លាចតរថយន្តនេះ ប្រហែលជាគួរបន្ទោសលើ បណ្តាក្រុមអ្នកអភិវឌ្ឍន៍នៅក្នុងទីក្រុងនេះ ដោយសារពួកគេបានសាងសង់អគារ ដែលមានកន្លែងចតរថយន្តក្នុងចំនួនទាប៕