(ភ្នំពេញ)៖ ដើម្បីបង្កើនប្រសិទ្ធិភាព ទំនាក់ទំនងបណ្តាញពាណិជ្ជកម្ម និងពង្រីកមុខជំនួញ សមាគម និងសមាជិកសហគ្រិន បានប្រកាសរៀបចំវេទិកា «សិល្បៈនៃការទំនាក់ទំនង The Art of Business Relationship» ដោយមានវាគ្មិនចូលរួមពិសេសពីលោក Frank Ebert ជាអ្នកជំនាញផ្នែកទីផ្សារ មកពីប្រទេសអាឡឺម៉ង់ នឹងធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ ជូនលោក-លោកស្រី។

ទន្ទឹមគ្នានោះដែរ លោក-លោកស្រី នឹងទទួលបានទាំងចំណេះដឹង បទពិសោធន៍ ថែមទាំងទំនាក់ទំនងបណ្តាញ ជាមួយក្រុមអ្នកជំនួញពីជាង៥០ក្រុមហ៊ុន ក្នុងនិងក្រៅប្រទេស រួមទាំងការផ្តល់ជូននូវអាហារសំរន់ផងដែរ។

សម្រាប់ទីតាំង៖ ភោជនីយដ្ឋានសាមតូទួលគោក នៅពេលវេលាម៉ោង០៨៖៣០ព្រឹក ដល់ម៉ោង១១៖០០ព្រឹក។ ទំនាក់ទំនង ចុះឈ្មោះតាមរយៈលេខទូរស័ព្ទ៖ 012 299 844, 016 333 954 ៕