Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាវិដេអូ Highlight ! ក្រូអាត ទម្លាក់ម្ចាស់ផ្ទះរុស្ស៊ី​ ដោយបាល់ប៉ណាល់ទីកាត់សេចក្តី​ ៤-៣​ និងតោកំណាច អង់គ្លេស ទម្លាក់ ស៊ុយអេត ២-០ នៅ​ World Cup 2018 (ផ្សាយតាមរយៈទូរទស្សន៍ Fresh News ពីម៉ោង១០ព្រឹកនេះ)

08-07-2018 09:46

ទស្សនាការផ្សាយផ្ទាល់ទូរទស្សន៍ Fresh News ពេញ២៤ម៉ោង

(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត​ បានឡើងទៅប៉ះអង់គ្លេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ក្រោយទម្លាក់ម្ចាស់ផ្ទះរុស្ស៊ី​ បាល់ប៉េណាល់ទី១១ម៉ែត្រ កាត់សេចក្តី​ ៤-៣​ ក្រោយប្រកួតពេញម៉ោងនិងថែម១៥នាទី២ដងស្មើគ្នា​ ២-២​ ក្នុងវគ្គ៨ក្រុម ខណៈដែលតោកំណាច អង់គ្លេស ទម្លាក់ ស៊ុយអេត ២-០។

ការប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយ​ ត្រូវបានបញ្ចប់ជាផ្លូវការ​ ដោយបារាំងឡើងទៅប៉ះប៊ែលហ្ស៊ិក​ ខណ:អង់គ្លេស​ ប៉ះក្រូអាត​ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ដែលនឹងធ្វើឡើងនៅថ្ងៃទី១១-១២​ ខែកក្កដា​ ឆ្នាំ២០១៨​ នៅ​ FIFA World Cup លើកទី២១នេះ៕