Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងអភិបាលខណ្ឌឬស្សីកែវ នាំយកអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនពលរដ្ឋងាយរងគ្រោះ ចំនួន៤០គ្រួសារ នៅសង្កាត់ទួលសង្កែ១

07-07-2018 20:21

(ភ្នំពេញ)៖ តំណាងលោក ជា ពិសី ប្រធានអនុគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ គឺលោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោកស្រី សួស សូលីដា ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានដឹកនាំលោក-លោកស្រី មន្ត្រីរាជការ-បុគ្គលិកសាលាខណ្ឌ មន្ត្រីអនុសាខា ដើម្បីចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅចែកជូនដល់ប្រជាបលរដ្ឋងាយរងគ្រោះ ចំនួន៤០គ្រួសារ ក្នុងនោះ១គ្រួសារទទួលបានអង្ករ៣០គីឡូក្រាម និងថវិកា៤០,០០០រៀល (បួនម៉ឺនរៀលស្មើៗគ្នា) ក្នុងបំណងចូលរួមផ្ដលនូវវប្បធម៌ចែករំលែកដោះស្រាយជីវភាពតាមគ្រួសារនិមួយៗបានមួយចំនួន ស្ថិតក្នុងវត្តទួលសុវណ្ណរាម ហៅវត្តទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នាថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងសកម្មភាពមនុស្សធម៌ ខាងលើនេះ លោកស្រី អាន ផល្លា បានផ្ដាំផ្ញើសួរសុខទុក្ខ សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋថា សូមឲ្យជួយសហការ និងរាយការណ៍ផង ពីស្ថានភាពជាក់ស្ដែង ពិតប្រាកដរបស់ជនទីទាល់ក្រក្នុងនោះមានទាំងអ្នកជំងឺរ៉ាំរ៉ៃចាស់ជរា ពិការភាព ទុរគតជន គ្មានទីពឹងជួលផ្ទះគេ និងចាំផ្ទះឲ្យគេ ឫជួបឧបត្តវហេតុផ្សេងៗ ជាដើម «ពោលជនងាយរងគ្រោះ» ដើម្បីមានវិធានការពាំនាំយកទៅជម្រាបជូន លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ ក្នុងការរិះរកដំណោះស្រាយជូនជាថវិកា សម្ភារ ឫគ្រឿងឧបភោគបរិភោគជាដើម ដើម្បីឲ្យទាន់ពេលវេលា និងទាន់សភាពការ ស្របទៅតាមអនុសាសន៍ដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ និងអត់បាយឡើយ។

លើសពីនេះ លោកស្រី អាន ផល្លា ក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋគ្រប់រូប គួរបំពេញកាតកិច្ច ក្នុងការចូលរួមបោះឆ្នោតតំណាងរាស្ត្រ និតិកាលទី៦ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្ដដាខាងមុខ ហើយធ្វើការជ្រើសរើសឲ្យបានច្បាស់លាស់ ចំពោះគណបក្សណាមួយ ដែលយើងពេញចិត្ត និងជួយយើងទាំងអស់គ្នាបាន ជួយជាតិបាន «ពោលគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា» មានលេខរៀងទី២០ ជាលេខរៀងចុងក្រោយគេងាយស្រួលចាំ ដើម្បីទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ និងដើម្បីមានឱកាសឲ្យសម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជាបន្ដទៀត៕