(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៨៧៩គ្រឿង រកឃើញល្មើសច្បាប់៥៤គ្រឿង (ម៉ូតូ៥០ភាគរយ) អប់រំ៣៥គ្រឿង និងផាកពិន័យ១៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៧ ខែកក្កដានេះ ត្រួតពិនិត្យរួមបានចំនួន៤០២គ្រឿង, អប់រំ២៥គ្រឿង និងផាកពិន័យចំនួន២គ្រឿង។
រយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកក្កដានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប៨,០២៨គ្រឿង រកឃើញមធ្យោបាយល្មើស១,១៥៣គ្រឿង អប់រំ៥២៣គ្រឿង និងពិន័យ៦៣០គ្រឿង៕