Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកគណបក្សប្រជាជន ក្រុងកំពង់ឆ្នាំង៦៥០០នាក់ ធ្វើយុទ្ធនាការរកសំឡេងឆ្នោត

07-07-2018 16:32

(កំពង់ឆ្នាំង)៖ ថ្ងៃបើកឆាកឃោសនាបោះឆ្នោតដំបូងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង បានធ្វើការដង្ហែក្បួនមកជួបជុំគ្នា នៅតាមគោលដៅ ៣កន្លែងផ្សេងគ្នា ដែលមានសមាជិក សមាជិកា ចូលរួមសរុបចំនួន ៦៥០០នាក់។​

គោលដៅទី១៖ នៅក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង មានសមាជិក មកពីតាមអង្គភាពមន្ត្រីរាជជុំវិញខេត្ត និងមកពីអង្គភាពយុវជនក្នុងខេត្ត សរុបមានចំនួន ២៥០០នាក់ ដែលមានលោក ឈួរ ច័ន្ទឌឿន ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ជាអ្នកដឹកនាំ។

គោលដៅទី២៖ នៅក្នុងតារាងបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ដែលមានលោកស្រី ជូ ប៊ុនអេង ប្រធានក្រុមការងារចុះជួយក្រុងកំពង់ឆ្នាំង ជាអ្នកដឹកនាំ និងមានសមាជិកសរុបចំនួន៣០០០នាក់ មកពីសង្កាត់៣ គឺសង្កាត់ផ្សារឆ្នាំង ១០០០នាក់ សង្កាត់ខ្សាមចំនួន ១០០០នាក់ និងសង្កាត់ប្អេរចំនួន ១០០០នាក់។

គោលដៅទី៣៖ នៅអតីតសូរាប៉ា ដឹកនាំដោយ លោក យិន សាវ៉េន អនុប្រធានគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង មានសមាជិកចំនួន១០០០នាក់ មកពីសង្កាត់កំពង់ឆ្នាំង។

នៅតាមគោលដៅនីមួយៗ សមាជិកគណបក្សប្រជាជនកម្ពុជាទាំង ៣គោលដៅ បានស្តាប់សេចក្កីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងពីទីក្រុងភ្នំពេញតាមវិទ្យុ យ៉ាងយកចិត្តទុកដាក់អំពីគោលនយោបាយរបស់គណបក្ស និងលទ្ធផលដែលគណបក្សប្រជាជនកម្ពុជា សម្រេចបាននៅក្នុងអាណត្តិទី ៥កន្លងមក ដែលមានការរីកចម្រើនលើគ្រប់វិស័យ និងមានការគាំទ្រយ៉ាងពេញទំហឹង ពីសមាជិកបក្សប្រជាជនកម្ពុជា នៅគ្រប់មូលដ្ឋានទូទាំងប្រទេស។

បន្ទាប់មកសមាជិកគណបក្សទាំង ៣គោលដៅ បានដង្ហែក្បួន មកជួបជុំគ្នានៅវង្វង់មូលវិមានឯករាជ្យខេត្ត រួចទើបនាំគ្នាដង្ហែក្បួនត្រឡប់ទៅមូលដ្ឋានរៀងៗ ខ្លួនក្រោមក្តីស ប្បាយរីករាយយ៉ាងខ្លាំង និងម្នាក់ៗបានប្តេជ្ញាចិត្តថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឲ្យទទួលបានជោគជ័យ។

ដោយឡែក សមត្ថកិច្ចនគរបាលក្រុកកំពង់ឆ្នាំង បានដឹងថា គណបក្សចំនួន ៥ផ្សេងទៀត នៅក្នុងក្រុងកំពង់ឆ្នាំង ពុំឃើញមានសកម្មភាពឃោសនាឡើយ នៅក្នុងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨នេះ៕