(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ពីការសម្រេចពន្យារពេលប្រកាសបង់ប្រាក់ពន្ធតែមប្រិ៍សារពើពន្ធ លើកទី២ សម្រាប់ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។
តាមសេចក្តីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលទី០៧ ខែកក្កដានេះ បានបញ្ជាក់ថា មូលហេតុដែលអគ្គនាយកដ្ឋានពន្យារពេល ព្រោះមកដល់ពេលនេះ ម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួន នៅមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធតែមប្រិ៍សារពើពន្ធនៅឡើយ។
អគ្គនាយកដ្ឋានបញ្ជាក់បន្តថា «ដើម្បីផ្តល់លទ្ធភាពជូនម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មដ្ឋាន ដែលមិនទាន់បានមកប្រកាសបង់ពន្ធតែមប្រិ៍សារពើពន្ធ អគ្គនាយកដ្ឋាន សម្រេចពន្យារពេលការប្រកាសបង់ពន្ធ តែមប្រី៍សារពើពន្ធលើកទី២ សម្រាប់ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨»៕