(ភ្នំពេញ)៖ ប្រិយមិត្តប្រាកដជាធ្លាប់ បានដឹងរួចមកហើយថា រាល់ម៉ូដែលរបស់ OPPO ដែលបានចេញលក់លើទីផ្សារ តែងតែមានភាពលេចធ្លោ និងភាពទាក់ទាញផ្សេងៗគ្នា។ សម្រាប់ម៉ូដែល OPPO R15 នេះវិញ ក៏មាន លក្ខណៈពិសេស និងរូបរាង មិនចាញ់ម៉ូដែលចុងក្រោយ របស់ក្រុមហ៊ុនដទៃទៀតដែរ ទំនើបទាំងបច្ចេកវិទ្យា និងការរចនា រូបរាងបែបសាមញ្ញ តែបង្កប់ភាពឥតខ្ចោះ អាចនិយាយបានថា នេះជាម៉ូដែលទីមួយដែល OPPO ផ្ដោតទៅលើចំណុច Clean Design។

R15 Nebula Special Edition រចនាលាយឡំពណ៌បី ក្នុងសំបកតែមួយមានពណ៌ស៊ីជម្ពូ, ស្វាយ និងខៀវ គែមព័ទ្ធជុំវិញ ដោយអាលុយមីញ៉ូម ចំណែកឯផ្នែកខាងមុខវិញពោរពេញដោយកញ្ចក់។ ការរចនារូបរាង សាមញ្ញប្រកបដោយភាពឥតខ្ចោះ លើម៉ូដែលមួយនេះ ជាការសហការគ្នារវាងក្រុមហ៊ុន OPPO និងលោក Karim Rashid អ្នកឌីហ្សាញដ៏ល្បីបំផុតមួយរូប ក្នុងប្រទេសអាមេរិក ដែលអតិថិជន នឹងបានឃើញរូបសញ្ញា ហត្ថលេខា នៅផ្នែកខ្នងក្រោយម៉ាស៊ីន តែម៉ូដែលមួយនេះ មិនមានលក់នៅក្នុងប្រទេសកម្ពុជានោះទេ។

ជាដំណឹងល្អមួយ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដែលចូលចិត្តមើលវីដេអូ និងលេងហ្គេមច្រើន គឺត្រូវម៉ាច់តែម្ដង ព្រោះ OPPO R15 Pro នេះមានអេក្រង់៖ Super-V Display ទំហំ ៦,២៨ អ៊ីញ កម្រិត ២,២៨០ x ១,០៨០ ភីកសែល (មាត្រដ្ឋាន១៩:៩)។ បន្ថែមពីនេះមួយកម្រិតថែមទៀត ការលេងហ្គេម និងដំណើរការកម្មវិធីផ្សេងៗ ក្នុងទូរស័ព្ទរបស់អ្នកនឹងកាន់តែមានភាពងាយស្រួលជាងមុន ដោយសារ OPPO R15 Pro ភ្ជាប់ជាមួយបន្ទះឈីប: Qualcomm Snapdragon 660 ជាមួយនឹង RAM: 6GB។

ការរក្សារទិន្នន័យ ក៏មិនបាច់មានការព្រួយបារម្ភច្រើន ពីទំហំ Space ទៀតដែរ ដោយសារតែទូរស័ព្ទត្រកូល R ដ៏ពិសេសមួយនេះ មានទំហំផ្ទុកទិន្នន័យដល់ទៅ 128GB ហើយអាចបន្ថែមបាន ដល់ទៅ 256 GB ឯណោះ។
អ្នកណាៗ ក៏ដឹងដែរថា OPPO ជាក្រុមហ៊ុនដែលផលិតទូរស័ព្ទ មានកាមេរ៉ាមុខធំៗ។ OPPO R15 Pro មានកាមេរ៉ាមុខទំហំដល់ទៅ 20MP គាំទ្រមុខងារ Facial Unlock និងបច្ចេកវិទ្យា AI ផ្ដល់ភាពងាយស្រួល ក្នុងការគ្រប់គ្រងទូរសព្ទអ្នកក្នុងការ Unlock ទូរស័ព្ទ។

ចំណែកឯកាមេរ៉ាក្រោយវិញ មានទំហំដល់ទៅ 20MP ឯណោះ ដោយលើកនេះ OPPO R15 Pro ដាក់កាមេរ៉ាក្រោយភ្លោះពីរគ្រាប់ 20+16MP ផ្ដល់សមត្ថភាពថតរូប ដែលអាចនិយាយបានថា ស្ទើរតែមិនចាំបាច់យកកាមេរ៉ា Professional ដាក់តាមខ្លួនឡើយ ព្រោះកម្រិត នៃការចាប់យករូបភាពពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន។

បញ្ហាមួយចំនួន ដែលអ្នកប្រើប្រាស់ទូរស័ព្ទបច្ចុប្បន្ននេះ មានការព្រួយបារម្ភនោះ ទូរស័ព្ទឆាប់អស់ថ្ម តែបញ្ហានេះ នឹងលែងកើតមានទៀតហើយ ដោយសារតែ OPPO R15 Pro មានថាមពលថ្ម ៣,៤៣០mAh អមបច្ចេកវិទ្យាសាកថ្ម រហ័ស VOOC ដោយអាចសាកបាន ១០០ ភាគរយ ប្រើពេលត្រឹមតែ ៦០ នាទីតែប៉ុណ្ណោះ។

OPPO R15 Pro រូបរាងសាមញ្ញផ្ដល់ភាព ឥតខ្ចោះមួយនេះ ប្រើប្រព័ន្ធប្រតិបត្តិ Android 8.1 Oreo ស្រោបផ្ទៃកម្មវិធីដោយ ColorOS 5.0 ដែលរាល់ពេលដែលអ្នកបើកទូរស័ព្ទម្ដងៗ ផ្ដល់ភាពទាក់ទាញមួយ នឹកស្មានមិនដល់។ ប្រិយមិត្តទាំងអស់អាចរក OPPO R15 Pro តាមបណ្ដាហាងនានាក្នុងក្រុងភ្នំពេញ៕